Header Ads

តូចចិត្តនិងប្រពន្ធសំរេចចិត្តចងកសម្លាប់ខ្លួនឯង ទុកវីដេអូមួយជាសារផ្ដាំលាប្រពន្ធ….(មានវីដេអូ)




កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានហេតុការណ៏មួយគួររន្ធត់បំផុតមានដោយបុរសម្នាក់សំរេចចិត្តចងកសម្លាប់ខ្លួនឯង។
បុរសដែលសំរេចចិត្តចងកសម្លាប់ខ្លួនឯងមានឈ្មោះថាហេង បុត្រ ភេទ ប្រុស អាយុ ៣២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ប្រពន្ធឈ្មោះ ទូច ស្រីពៅ អាយុ៣៤ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិឃុំកើតហេតុ។
តាមប្រភពអ្នកជិតខាងបានអោយដឹងថាបុរសម្នាក់បានឈ្លោះគ្នាជាមួយប្រពន្ធ ហៅប្រពន្ធមកដេកប្រពន្ធមិនមក ទាញកាំបិតដេញកាប់ប្រពន្ធ តែនាងរត់រួច ។





លុះដល់នៅម៉ោង ៤: ០០នាទី ទៀបភ្លឺឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ឈ្មោះ ទូច ស្រីពៅ ជាប្រពន្ធ បានក្រោកពីដេក ពេលនោះជនរងគ្រោះ បានហៅប្រពន្ធឲ្យឡើងទៅដេកវិញ តែប្រពន្ធនិយាយថា មិនទៅដេកទេ ដល់ម៉ោងរៀបចំឥវ៉ាន់លក់ហើយ ពេលនោះជនរងគ្រោះ បានយកកាំបិតបុ័ងតោ ដេញកាប់ប្រពន្ធ តែប្រពន្ធបានរត់រួច។លុះដល់ម៉ោង ៧:០០ ថ្ងៃដដែលជនរងគ្រោះបានដើរឡើងទៅលើផ្ទះម្នាក់ឯង ដោយនិយាយជូនពរឲ្យប្រពន្ធមានប្តីថ្មីឱ្យល្អជាងខ្លួនពេលទៅដល់លើផ្ទះបានយកក្រមាចង់កទៅនឹងធ្នឹមផ្ទះ ដោយយកទូរស័ព្ទថតជាវីដេអូទៀតផង។មានវីដេអូនៅខាងក្រោម៖

No comments