សំបុត្រមួយច្បាប់ចុងក្រោយដែលបានសរសេរដោយសាអ្នកមេម៉ាយ ចេវ សុវឌ្ឍនា...
សំបុត្រមួយច្បាប់ ដែលនគរបាលចាត់ទុកថា ជាសំបុត្រអ្នកមេម៉ាយ ចេវ សុវឌ្ឍនា សរសេរដោយដៃ បានសរសេររៀបរាប់ ដែលមានសេចក្តីទាំងស្រុងដូច្នេះថា សេចក្តីសំបុត្រ ៖
«ជីវិតស្រីម្នាក់នេះ ជ្រើសរើសយកបង មិនប្រាថ្នាអ្វីក្រៅពីក្តីស្រឡាញ់ម្យ៉ាងគត់ ។ លះបង់គ្រប់យ៉ាង ព្រោះតែថា ស្រឡាញ់អូនជាប្រពន្ធទី២ប៉ុណ្ណោះ ។ អូនខាំមាត់សង្កត់ចិត្ត ទោះជាគេមើលងាយគ្រប់គ្នា ជេរដៀលគ្រួសារក៏ដោយ សុខចិត្តធ្វើគ្រប់យ៉ាងឲ្យតែបាននៅជិតបង ។ តែអ្វីដែលអូនជ្រើសរើសរហូតមានតែទឹកភ្នែក ការជេរប្រចោរ វាយដំយកឈ្នះចាញ់ ខុសពីអ្វីដែលបានសន្យា កាលគ្រាដំបូង ។ ព្រោះតែការសន្យា ទើបធ្វើឲ្យអូនស្រលាញ់ ហើយលះបង់គ្រប់យ៉ាងធ្វើជាប្រពន្ធទី២ ដែលសង្គមមិនទទួលស្គាល់ ។
គេមើលងាយយ៉ាងណា ក៏ខាំមាត់សង្កត់ចិត្ត ព្រោះតែស្រឡាញ់ មុនថ្ងៃប្រែក្លាយ តែមកដល់ពេលនេះ ទើបអូនដឹងថា បងយកអូនជាស្ត្រីលេងសើច បងដឹងទេថា អូនឈឺចាប់ខ្លាំងណាស់ ! គ្មាននរណាអាចឈរមើលប្តីជាទីស្រឡាញ់ ក្បត់ហើយស្រឡាញ់អ្នកផ្សេង ក្បត់សន្យានោះទេ ។ ដឹងទេថា អូនឈឺចាប់ណាស់ ! ហើយមិនចង់រៀបរាប់អ្វីច្រើនជាងនេះ អូនដឹងត្រឹមថា បងស្រលាញ់គ្រួសារបង ជាងអ្វីដែលអូនសុំត្រឹមជាមនុស្សទី២ សម្រាប់បងៗលេងសើច… ។
ស្រីគ្រប់គ្នា មិនខ្វល់ពីការឈឺចាប់ ស្រីម្នាក់លះបង់ ដើម្បីបងគ្រប់យ៉ាង មិនចង់បានអ្វីនោះទេ ។ គ្រប់យ៉ាងព្រោះតែស្រឡាញ់ ! ការឈឺចាប់នៅពេលនេះព្រោះតែស្រឡាញ់តែម្យ៉ាងគត់ ។ ខ្ញុំនឹងដើរចេញពីជីវិតបង ដូចដែលបងចង់បាន ទោះជាខ្ញុំត្រូវឈឺចាប់យ៉ាងណាក៏ដោយ ឲ្យតែជាសេចក្តីសុខបងគ្រប់យ៉ាង ព្រោះតែស្រឡាញ់ និងការឈឺចាប់ដែលបងផ្តល់ឲ្យ ។
អរគុណគ្រប់យ៉ាងព្រោះតែចង់បានក្តីសុខ តែផ្ទុយទៅវិញមានតែទឹកភ្នែក ប្តីមិនស្រឡាញ់ គ្រប់យ៉ាងមានតែស្រីក្បត់ ថោកទាប មិនស្មោះត្រង់តែប៉ុណ្ណោះ ។ ខ្ញុំមិនស្តាយក្រោយទេ ដែលជ្រើសរើសយកបង តែសូមបងគិតឡើងវិញថា បងបានធ្វើទង្វើអ្វីខ្លះមកលើស្រីម្នាក់នេះ តាំងពីដំបូងមកដល់ឥឡូវ ទោះជាពេលនេះ បងអស់ក្តីស្រឡាញ់ បងមានតែភាពធុញទ្រាន់យ៉ាងណា តែអូននៅមិនភ្លេចសន្យាកាលគ្រា ដើម។ ទោះជាយ៉ាងណានៅតែស្រឡាញ់ លុយមិនសំខាន់ទេ សម្រាប់មនុស្សស្រីម្នាក់នេះ សម្តីបងគ្រប់យ៉ាង ពិតជាធ្វើឲ្យអូនឈឺចាប់ គ្មានអ្វីនឹងនិយាយតបបាននោះទេ ។ មនុស្សជុំវិញខ្លួនមើលងាយខ្ញុំ ធ្វើបាបខ្ញុំយ៉ាងណា…បងមិនឲ្យតម្លៃ និងមើលងាយខ្ញុំ ដោយនិយាយធ្វើបាបចិត្តខ្ញុំ ។
Post a Comment