ដើរចោលផ្ទះជាង៣៥ឆ្នំា ព្រោះខ្មាស់គេដែលមានម្តាយពិការភ្នែក ចុងក្រោយទើបដឹងការពិតប៉ុន្តែ....
ថ្មីៗនេះគេហទំព័របរទេសមួយបានចែករំលែករឿងរ៉ាវរបស់បុរសម្នាក់។ ដែលគាត់បានសរសេររៀបរាប់រឿងរ៉ាវរបស់គាត់តាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួនរបស់គាត់។
តារានិងម្តាយរបស់គាត់រស់នៅតាមជនបទស្រុកស្រែចំការ។ម្តាយរបស់គាត់ជាអ្នកធ្វើស្រែចំការ។គាត់ខិតខំធ្វើការណាស់ដើម្បីបានប្រាក់យកមកផ្គត់ផ្គង់ជីវីប្រចំាថ្ងៃ។ថ្ងៃមួយ ជាថ្ងៃដែលតារារងការប្រមាថមើលងាយពីមិត្តភក្ត័ជាច្រើន ពួកគេតែងតែហៅតារា ថាកូនមីខ្វាក់ភ្នែក គ្រាន់តែលឺពាក្យភ្លាមធ្វើអោយតារាដូចរងសំពាធផ្លូវចិត្តយ៉ាងខ្លំាង។ពេលតារាមកដល់ផ្ទះ តារាមិននិយាយហាស្តីមួយម៉ាត់សោះរកម្តាយ។
ស្រាប់តែព្រឹកឡើងបាត់មុខតារាពីផ្ទះបានធ្វើម្តាយរបស់គាត់បានបារម្ភយ៉ាងខ្លាំង ប៉ុន្តែតារាបានសន្សល់ទុកសំបុត្រមួួយច្បាប់ថា៖ខ្ញុំមានអារម្មណ៏ខ្មាស់គេខ្លំាងណាស់ ដែលមានអ្នកជាម្តាយរបស់ខ្ញុំ ខ្ញុំតែងតែរងការប្រមាថមើលងាយរាល់ថ្ងៃពីសំនាក់មិត្តភក្ត័ ដូចន្នេះខ្ញុំបានសម្រេចចិត្តត្រូវដើរចេញពីផ្ទះ.....
គ្រាន់តែអានសំបុត្រចប់ម្តាយរបស់តារាហូរទឹកភ្នែកអាណិតកូន ព្រោះគាត់មិនដែលដឹងថាកូនរបស់គាត់ទទួលរងសំពាធចឹងសោះ។ពេលវេលាចេះតែកន្លងផុតអស់រយះពេល៣៥ឆ្នំា គាត់មិនដែរទទួលដំណឹងអីសោះពីតារា។ស្រាប់តែថ្ងៃមួយអ្នកជិតខាងបានប្រាប់ថា ឃើញតារានៅក្នុងទីក្រុង អ្នកជិតខាងបានអោយអាស័យដ្ឋានមកគាត់ គាត់មានអារម្មណ៏សប្បាយចិត្តណាស់។
គាត់បានធ្វើដំណើរតាមមកកាន់ទីក្រុងហើយបានទៅផ្ទះកូនប្រុសរបស់គាត់ ពេលទៅដល់គាត់បានឃើញក្មេងប្រុសស្រីពីរនាក់ កំពុងរត់លេងទៅមុខផ្ទះគាត់បានសួរ ថា ចៅមានស្គាល់បុរសម្នាក់ឈ្មោះតារាអត់ ភ្លាមនោះស្រាប់តែតារានិងប្រពន្ធតារាចេញមកដេញគាត់ចេញពីផ្ទះហើយបាននិយាយ ពួកយើងអត់ស្គាល់តារាមួយណាទេ......គ្រាន់តែលឺសំឡេងកូនប្រុសរបស់គាត់មិនទទួលស្គាល់ធ្វើអោយគាត់ចង់គំាងបេះដូង ប៉ន្តែគាត់បានហុចសំបុត្រមួួយច្បាប់ទៅអោយតារា រួចគាត់បានធ្វើដំណើរចាកចេញពីទីក្រុងមកផ្ទះរបស់គាត់វីញ។
ប្រហែលជា ៣ខែកន្លងផុតទៅ តារាចេះតែធ្ងល់តើម្តាយរបស់គាត់បានសរសេរអីខ្លះក្នុងសំបុត្រ
គាត់ក៏សម្រេចចិត្តហែកមើលក្នុងសំបុត្រនោះបានសរសេរថា៖
ជូនចំពោះកូនមាសម្តាយ
ម៉ែតែងតែគិតដល់កូនគ្រប់ពេលវេលា។ អោយម៉ែសូមទោសផងដែលធ្វើអោយកូនទទួលរងសំពាធតែម្នាក់ឯង។កូនដឹងទេកាល កូននៅតូចកូនជួបគ្រោះថ្នាក់ចរាចរណ៏រហូតដល់កូនពីការភ្នែក ម៉ែមិនអាចស៊ូទ្រំាមើលកូន ពិការភ្នែកពេលធំឡើងទេ ដូចនេះម៉ែបានបរិច្ចាគគ្រប់ភ្នែកម៉ែអោយកូន។
ម៉ែមានមោទនភាពណាស់ដែលកូនអាចមើលឃើញពិភពលោកទាំងមូលជំនួសម៉ែ ជាមួយនឹងគ្រាប់ភ្នែករបស់ម៉ែ។
ស្រឡាញ់កូនជានិច្ចអស់ពីបេះដូង៕
ក្រោយអានសំបុត្រចប់ តារាភ្ញាក់ខ្លួនព្រឿត ចេញដំណើរទៅរកម្តាយនៅខេត្ត ពេលទៅផ្ទះតារាបបានស្រែករកម៉ែ កូនខុសហើយម៉ែ ប៉ន្តែគ្រប់យ៉ាងត្រូវបានបព្ចាប់ដោយសារតែម្តាយរបស់តារាបានស្លាប់បាត់ទៅហើយ។
ចុះប្រិយមិត្តអ្នកអានគិតយ៉ាងម៉េចដែរចំពោះតារា?
Post a Comment