Header Ads

លោក វិល្លាមនិយាយថា «អោយពលរដ្ឋទៅពឹងនរណា បេីអស់លោកជាមន្ត្រីនគបាលឋានៈសុទ្ធតែស្នងការរង មកពាក់ព័ន្ធនឹងរឿងព្រហ្មទណ្ឌបទល្មេីសឃាតកម្មទៅហេីយនោះ ? »



មុននេះបន្ដិចគណនេយ្យហ្វេសប៊ុកលោក វិល្លាម អ្នកវិភាគសង្គមមួយរូបបានលើកឡើងថា៖ «អោយពលរដ្ឋទៅពឹងនរណា បេីអស់លោកជាមន្ត្រីនគបាលឋានៈសុទ្ធតែស្នងការរង មកពាក់ព័ន្ធនឹងរឿងព្រហ្មទណ្ឌបទល្មេីសឃាតកម្មទៅហេីយនោះ ? វាមិនដែលអាណាមនុស្សចងកមួយទាំងមូលបែរជាចងលេីចំរឹងវាំងននកេីតនោះទេ ។ សម្លាប់មនុស្សបង្កេីតល្ខោនមិនសមភ្នែកទាល់តែសោះ» ។

លោក វិល្លាម លើកឡើងបែបនេះបន្ទាប់ពីមានសារព័ត៌មានចុះផ្សាយថា៖ ទីបំផុតជនពាក់ព័ន្ធនឹងករណីស្រ្តីស្រស់ស្អាតម្នាក់ចងកសម្លាប់ខ្លួននៅក្រុងដូនកែវត្រូវបានលាត ត្រដាង នឹងសារភាពប្រាប់សមត្ថកិច្ចហើយ ថាជាអំពើឃាតកម្ម មិនមែនធ្វើអត្តឃាតទេ

នៅទីបំផុត ក្រោយការជជីកសួរនាំអស់រយៈពេល២ថ្ងៃមក នេះករណីស្ដ្រីស្រស់សោភា វ័យ៣៦ឆ្នាំ ចែវ សុវឌ្ឍនា ដែលត្រូវបានគេប្រទះឃើញ ចងកសម្លាប់ខ្លួននៅក្រុងដូនកែវនោះ បានលេចចេញពីពន្លឺបណ្ដើរៗហើយនោះគឺករណីនេះមិនមែនជាអំពើអត្តឃាតនោះទេ គឺវាជាអំពើឃាតកម្ម។

តាមចម្លើយសារភាពត្រូវបានលេចចេញពីជនពាក់ព័ន្ធមួយចំនួន ក្នុងចំណោមមនុស្សទាំង៨នាក់ ក្នុងនោះមានទាំងលោក ឡាយ ណារិទ្ធ ស្នងការរងនគរបាល ខេត្តតាកែវ ជាបងប្រុសលោក ឡាយ វណ្ណៈ ក៏បានសារភាពប្រាប់សមត្ថកិច្ចរួចហើយដែរ។

មន្ដ្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានប្រាប់បណ្ដាញព័ត៌មាន នៅល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះថា ករណីនេះជនពាក់ព័ន្ធមួយចំនួន បានសារភាពអស់ហើយ ប៉ុន្តែមិនទាន់ដឹងច្បាស់ថាអ្នកណាជាអ្នកបញ្ជា​។ សមត្ថកិច្ចកំពុងជជីកសួរនាំ តើនរណាជាមេក្លោងនៅក្រោយខ្នងអំពើឃាតកម្ម ជាអ្នកឲ្យសម្លាប់ស្ដ្រីរងគ្រោះ។

ដំណើរការសួរនាំទៅលើមនុស្សទាំង៨នាក់ រួមមាន៖ ស្នងការរង លោក ឡាយ ណារិទ្ធ, នគរបាលបច្ចេកទេស និងនគរបាលព្រហ្មទណ្ឌក្រុងដូនកែវ បាននិងកំពុងបន្ដដើម្បីឈានទៅដល់ការបំបែកអំពើឃាតកម្ម ដ៏កក្រើកនៅតាមបណ្ដាញសង្គមមួយនេះ។


មបញ្ជាក់ថា អ្នកស្រី ចែវ សុវឌ្ឍនា ដែលមានកូន៣នាក់ ត្រូវបានគេប្រទះឃើញចងកក្នុងបន្ទប់ដេក នៃផ្ទះជួលដ៏ធំរបស់ខ្លួន ក្នុងភូមិ​ផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ ដែលករណីនេះក្រោយកើតហេតុភ្លាមៗ ត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថា មានវិបត្តិស្នេហា។ ប៉ុន្ដែតាមព័ត៌មានច្បាស់ការណ៍មួយចំនួន ប្រមូលបានករណីនេះ ស្ថិតនៅក្នុងវាំងននខ្មៅ ដោយភាគរយខ្ពស់បំផុត គេអះអាងថា ស្រ្ដីរងគ្រោះមិនបានចងកសម្លាប់ខ្លួន ដោយចិត្តឯងនោះឡើយ៕










No comments