ឃាត់ខ្លួនគូស្នេហ៍ទាំង២!!! សម្ងំរួមស្នេហ៍ផ្អែមល្ហែំម ម្តាយតាមរកឃើញ ប្តឹងសមត្ថកិច្ចចាប់ខ្លួន
ខេត្តកំពង់ស្ពឺ៖ គូស្នេហ៍វ័យក្មេង១គូត្រូវបានឪពុកម្តាយខាងស្រីរកឃើញទៅរស់នៅជាមួយប្រុសស្នេហ៍របស់ខ្លួន បន្ទាប់មកដាក់ពាក្យបណ្តឹងឲ្យនគរបាលឃាត់ខ្លួនគូស្នេហ៍ទាំង២ថា ស្រឡាញ់គ្នាខុសតម្រា (ហើយចោទខាងប្រុសថា បង្ខាំងខាងស្រីទៅវិញ) ប៉ុន្តែពួកគេទាំង២នាក់ និយាយថា មិនដូចការចោទប្រកាន់ឪពុកម្តាយនោះទេ គឺពួកគេស្រឡាញ់គ្នាប្តូរផ្តាច់ ទើបហ៊ានរស់នៅជាមួយគ្នាបែបនេះនោះ។
ករណីគូស្នេហ៍សម្ងំរួមស្នេហ៍ ត្រូវម្តាយខាងស្រីតាមទាន់ប្តឹងប៉ូលិសចាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិសួននៃ ឃុំជើងរាស់ ស្រុកឧដុង្គ។
យុវជនដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ពីបទពង្រត់កូនក្រមុំគេ រួចបង្ខាំងមិនឱ្យត្រឡប់ទៅផ្ទះវិញនេះ មានឈ្មោះតូ លីមស្រេង អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំដែលសមត្ថកិច្ចចុះឃាត់ខ្លួន។ ចំណែកនារីរងគ្រោះមានឈ្មោះភ.រ.ក អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅបច្ចុប្បន្ននៅភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីអាណាព្យាបាលខាងស្រី ដោយបានប្តឹងចោទប្រកាន់ថា ឈ្មោះតូ លីមស្រេង បានល្បួងនាំកូនស្រីរបស់គាត់ចេញពីផ្ទះ និងបានបង្ខាំងកូនស្រីគាត់មិនឱ្យត្រឡប់ទៅផ្ទះវិញនោះទេ។
ប្រភពដដែលបន្តថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីអាណាព្យាបាលខាងស្រីរួចមក កម្លាំងសមត្ថកិច្ចស្រុកឧដុង្គ បានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះតូ លីមស្រេង និងបានរកឃើញនារីរងគ្រោះឈ្មោះភ.រ.ក ដែលកំពុងស្នាក់នៅជាមួយគ្នា រួចក៏នាំអ្នកទាំង២មកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកឧដុង្គ។
នៅចំពោះមុខសមត្ថកិច្ច យុវជនឈ្មោះតូ លីមស្រេង បានឆ្លើយសារភាពថា រូបគេមិនបានពង្រត់ ឬបង្ខាំងនារីរងគ្រោះនោះទេ តែនារីរងគ្រោះបានស្ម័គ្រចិត្តមកស្នាក់នៅជាមួយួនឹងរូបគេនោះទេ ព្រោះថា ពួកគេទាំង២នាក់ គឺជាសង្សារនឹងគ្នា ដោយបានស្រលាញ់គ្នាមួយរយៈមកហើយ។
ចំណែកភាគីនារីរងគ្រោះ ក៏បានអះអាងដូចគ្នានឹងខាងប្រុសដែរថា តាមពិត នាងនិងយុវជនខាងលើ ពិតជាបានស្រលាញ់គ្នាដោយចិត្តនិងចិត្តប្រាកដមែន គ្រាន់តែមិនបានឱ្យឪពុកម្តាយដឹងឮប៉ុណ្ណោះ ហើយកាលដែលនាងមករស់នៅជាមួយខាងប្រុសនេះ គឺគ្មានការបង្ខិតបង្ខំ ឬបង្ខាំងនាងទុកអ្វីឡើយ ពោលគឺជាការស្ម័គ្រចិត្តរបស់នាង។
ក្រោយអំពីចំណាត់ស្រាវជ្រាវ កម្លាំងជំនាញបានរកឃើញ និងឃាត់ខ្លួនជនសង្ស័យ និងនារីខាងលើរួចមកពួកគេបាននិយាយឲ្យដឹងថា ពួកគេហ៊ាន ( អះអាងថា ជាសង្សារនឹងគ្នា )ពួកគេស្រឡាញ់គ្នាជាយូរមកហើយ បើទោះបីជាពួកគេឆ្លើយប្រាប់នគរបាលយ៉ាងណាក៏ដោយ ក៏នគរបាលបាលបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដើម្បីចំណាត់ការដោះស្រាយ និងចាត់ការតាមនីតិវិធីបន្ដ ៕
Post a Comment