កម្ពុជា មានអគ្គស្នងការរងនគរបាលជាតិ ប៉ុន្មានរូបហើយ?ក្នុងចំណោមនោះ ក៏មានស្រ្ដីម្នាក់ផងដែរ!
គិតត្រឹមថ្ងៃទី១៨មករា ឆ្នាំ២០១៨ កម្ពុជា មានអគ្គស្នងការរងនគរបាលជាតិ ចំនួន ១៧រូបហើយ ដោយបូកបន្ថែមទាំងលោក ឌី វិជ្ជា ដែលទើបតែត្រូវបានតែងតាំងផងដែរ។ ក្នុងនោះ មាននាយឧត្តមសេនីយ៍ ៩រូប និងឧត្តមសេនីយ៍ឯក ៨រូប និងមានស្ត្រីម្នាក់ គឺលោកស្រីឧត្តមសេនីយ៍ឯក យក់ សុខា។
សូមជម្រាបថា លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា ត្រូវបានតែងតាំងពីប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ ទៅជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ នេះបើតាមអនុក្រឹត្យស្តីពីការតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិកម្ពុជា ចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨។
កាលពីពេលថ្មីៗនេះ លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញសេចក្តីសម្រេច ស្តីពីការប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយសម្រេចប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិទាំង ១៦ រូប។
១-នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង ជំនួយការដឹកនាំការងារព្រំដែន ទទួលទិសភូមិភាគទី៤ និងភូមិភាគទី៥។
២-នាយឧត្តមសេនីយ៍ ដាំ វុទ្ធី អគ្គស្នងការរង ជំនួយការដឹកនាំការងារព្រំដែន ទទួលទិសភូមិភាគីទី១, ២ និងភូមិភាគទី៣។
៣-នាយឧត្តមសេនីយ៍ កង សុខន អគ្គស្នងការរង ជំនួយការដឹកនាំការងារនគរបាលព្រហ្មទណ្ឌ ការងារនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ។
៤-នាយឧត្តមសេនីយ៍ សួស អង្គារ៍ អគ្គស្នងការរង ជំនួយការដឹកនាំការងារគ្រប់គ្រងអាវុធជាតិផ្ទុះ ការងារបង្ការពន្លត់អគ្គិភ័យ សង្គ្រោះ និងនគរបាលបេតិកភណ្ឌ។
៥-នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
៦-នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរង ជំនួយការដឹកនាំការងារសេនាធិការដ្ឋាន។
៧-នាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរង ជំនួយការដឹកនាំការងារចោរកម្ម ក្រុមស៊ើបអង្កេត បទល្មើសឆ្លងដែន ការងារវិនិយោគិន និងទេសចរណ៍បរទេស។
៨-នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរង ជំនួយការដឹកនាំការងារសន្តិសុខផ្ទៃក្នុង ការងារប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ការងារប្រឆាំងបទល្មើសបច្ចេកវិទ្យា ការងារស៊ើបការណ៍ខាងក្រៅ និងបច្ចេកទេសការងារប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម និងការងារគ្រប់គ្រងសន្តិសុខឯកជន។
៩-ឧត្តមសេនីយ៍ឯក យក់ សុខា អគ្គស្នងការរង ជំនួយការដឹកនាំការងារប្រឆាំងការជួញដូរមនុស្ស និងការងារយែនឌ័រអគ្គស្នងការដ្ឋាននគរបាលជាតិ។
១០-ឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ អគ្គស្នងការរង ជំនួយការដឹកនាំការងារអង្គរក្ស និងការងាររៀបចំផែនការការពារ។
១១-ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរង ជំនួយការដឹកនាំការងារប្រឆាំងគ្រឿងញៀន។
១២-ឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន អគ្គស្នងការរង ជំនួយការដឹកនាំការងារនគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ និងការងារនគរបាលទេសចរណ៍។
១៣-ឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ អគ្គស្នងការរង ជំនួយការដឹកនាំទទួលបន្ទុកការងាររដ្ឋបាល ក្នុងផែននគរបាលព្រំដែន គ្រប់គ្រង និងដឹកនាំការងារជំនាញនៃនាយកដ្ឋានកណ្តាលនគរបាលព្រំដែន និងទទួលជួយការងារព្រំដែន ទិសភូមិភាគ៤ និងភូមិភាគ៥។
១៤-ឧត្តមសេនីយ៍ឯក មួន សារ៉ន អគ្គស្នងការរង ជំនួយការដឹកនាំអង្គភាពអន្តរាគមន៍ និងអមការងារសម្តេចនាយករដ្ឋមន្ត្រី។
១៥-ឧត្តមសេនីយ៍ឯក ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក ( ដំឡើងឋានន្តរស័ក្តិ ជានាយឧត្តមសេនីយ៍ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨)។
១៦-ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង ជំនួយការដឹកនាំនាយកដ្ឋាននគរបាលការពារ និងអង្គភាពតម្រួតបទបញ្ជា៕
Post a Comment