ថ្ងៃសិទ្ធនារី គេនំាគ្នាជូនពរគ្រប់គ្នា ! ប៉ុន្តែខុសអីតែហេង នរៈកក្កដា ជួបទុក្ខធំទាំងព្រឹក
ភ្នំពេញ៖ លោក ហេង នរៈកក្កដាជាតារាសម្តែង ដែលមានទាក់ទាញយ៉ាងខ្លំាងពីបងប្អូនមហាជនទំាងក្នុងនឹងក្រៅប្រទេស បានជួបទុក្ខធំទាំងព្រឹកពោះម្ដាយជាទីស្រលាញ់បានទទួលមរណភាពនាថ្ងៃទី ៨ មិនានេះ ខណៈដែលតារាៗជាច្រើនផ្ញើសារជូនពរម្ដាយរៀងខ្លួន។
តែក្នុងថ្ងៃនេះបែរជាតារាសម្តែងដែលល្បីមួយរូបគឺលោក ហេង នរៈកក្កដា បែរជាមានទុក្ខធំទៅវិញ ព្រោះម្តាយគាត់ទើបស្លាប់នៅថ្ងៃនេះតែម្តង ពិតជាក្តុកក្តួលខ្លាំងណាស់ពេលឃើញបែបនេះ ដោយក្នុងនោះលោកបានបង្ហោះសារដ៏ក្រៀមក្រំមួយថា៖"ថ្ងៃ៨មីនា ជាថ្ងៃដែរស្រ្តីគ្រប់រូបសប្បាយរីករាយ ចុះហេតុអ្វីបានជាទេវតាធ្វេីបាបដល់អ្នកម្តាយខ្ញុំម្លេះ? តេីអ្នកម្តាយខ្ញុំខុសអី? ហេតុអីបានយកគាត់ទៅ? បេីយកគាត់ទៅហេីយ មិចមិនយកខ្ញុំទៅដែរទៅ? ទុកអោយខ្ញុំនៅធ្វេីអី? ខ្ញុំពិបាករស់នៅណាស់ពេលនេះ អ្នកម្តាយកំសត់កូនអេីយ កូនពិបាកក្នុងខ្លួនណាស់ មានជាតិក្រោយពិតកូនសុំធ្វេីជាកូនរបស់អ្នកម្តាយគ្រប់ៗជាតិ ទោះបីជាអ្នកបំរេីរបស់អ្នកម្តាយក៏ដោយ ក៏សុខចិត្តដែរ អោយតែបានជួបអ្នកម្តាយ
😭""ម៉ែអេីយ ម៉ែទៅលឿនពេកហេីយ ម៉ែថាពេលម៉ែជា ម៉ែចង់ទៅលេងសៀមរាបជាមួយកូន កូនសន្យាថាពេលម៉ែជាកូនជូនម៉ែទៅ ចុះលូវមិចម៉ែក្បត់ពាក្យសន្យាមួយកូនចឹងម៉ែ? ម៉ែដឹងទេថាកូនពិបាកណាស់ កូនធ្វេីចិត្តអត់បានទេម៉ែ ម៉ែអត់អាណិតកូនទេអី? ម៉ែអេីយ ម៉ែមកវិញមកម៉ែ
😭
😭
😭"














Post a Comment