បាត់គោដើររក ស្រាប់តែប្រទះឃើញ កញ្ឆាជាង៧០ដើមដែលជនបរទេសលួចដាំ
នៅក្នុងការចុះបង្ក្រាបទីតាំងលួចដាំដើមកញ្ឆា ដោយមានការសម្របសម្រួលពីលោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការដឹកនាំដោយផ្ទាល់ពីលោក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ រួមជាមួយមន្ត្រីនគរបាលជាច្រើនរូបសហការជាមួយផងដែរ ។
នគរបាលខណ្ឌដង្កោបានប្រាប់ឲ្យដឹងថា នៅក្នុងការចុះបង្ក្រាបនោះបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ដែលមានឈ្មោះ BREWER WAYNE MARK ភេទប្រុស អាយុ៥០ ឆ្នាំជាជនជាតិអង់គ្លេស ។
នគរបាលខណ្ឌដង្កោ បានប្រាប់ឲ្យទៀតដឹងថា មុននិងចុះបង្ក្រាបទីតាំងខាងលើនេះ គឺ កាលពីល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ មានប្រជាពលរដ្ឋល្អ បានរាយការណ៍មកថា មានអ្នកលួចដាំដើមកញ្ឆានៅក្នុងដីឡូត៍ដែលមានស្មៅបាំងជិតមើលមិនដឹងឡើយ ដោយសារតែពួកគាត់បានបាត់សត្វគោ ហើយពួកគាត់នាំគ្នាដើរចូលរកមើលនៅខាងក្នុងព្រៃនោះ ក៏ប្រទះឃើញតែម្ដង ទើបពួកគាត់ប្រញ៉ាប់រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន។
លុះដល់ព្រឹកឡើងកម្លាំងសមត្ថកិច្ចចម្រុះនៃអធិការដ្ឋានខណ្ឌដង្កោ បានចុះមកបង្ក្រាបទីតាំងខាងលើនេះតែម្ដង ប៉ុន្ដែពេលចុះបង្ក្រាបនោះជនជាតិបរទេសដែលជាអ្នកលួចដាំដើមកញ្ជនោះបានដឹងខ្លួនទាន់ក៏លួចដកចោលអស់មួយចំនួន ហើយសមត្ថកិច្ចបានបន្ដរុករកនៅក្នុងព្រៃបន្ដទៀតក៏រកឃើញចំនួន ២៤ដើមទៀតក៏ត្រូវសមត្ថកិច្ចបានធ្វើការដកហូតដើមកញ្ឆាទាំងអស់ចំនួនជាង៧០ដើម យកទៅកាន់ការិយាល័យកណ្ដាលប្រឆាំងបទល្មើសក្រុង ដើម្បីធ្វើការសាកសួរបន្ថែម និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្ដតាមនីតិវិធី ៕




Post a Comment