ទោះបីដើរមិនចង់រួចក៏ដោយ ក៏ នាយ សានម៉ៅ មកចូលរួមបុណ្យសព នាយ វីតាមីនសេដែរ ជាមួយពាក្យដ៏ក្តុកក្តួលមួយ (មានវីដេអូ)
តារាកំប្លែង នាយ សានម៉ៅ លោកកំពុងមានជំងឺសាហាវ៣ប្រចាំកាយ គឺលើសឈាម ទឹកនោមផ្អែម និងបេះដូង។ តែទោះជាយ៉ាងណាក្តី ក៏លោកបានព្យាយាមមកចូលរួមពិធីបុណ្យសព នាយ វីតាមីនសេ ទាំងឈឺផងដែរ ដោយបានលោករៀបរាប់ទាំងអស់កម្លាំងថា "មកនេះទាំងក្នុងខ្លួនល្ហិតល្ហៃ ហើយដើរអត់ចង់រួចផង ដើរបានតិចៗ គ្មានកម្លាំង តែក៏ត្រូវមកព្រោះអនុស្សាវរីយតាំងពីឆ្នាំ១៩៧៩ រហូតមក
នាយ សានម៉ៅ ក៏បានបញ្ជាក់ឲ្យដឹងថែមទៀតថា ខ្លួនទើបតែចេញពីសម្រាកនៅមន្ទីរពេទ្យរយៈពេល២ ៣ថ្ងៃប៉ុណ្ណោះ តែអ្វីដែលជំរុញឲ្យលោកព្យាយាមក្រោកពីកន្ទេលមកអង្គុយក្នុងរោងបុណ្យដែលមានទីតាំងនៅគេហដ្ឋានរបស់នាយ វីតាមីនសេ ផ្លូវលេខ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នេះ ព្រោះតែអនុស្សាវរីយរាប់មិនអស់ ដែលលោកធ្លាប់មានជាមួយរៀមច្បង។
ក្នុងនោះផងដែរ បើតាមការបញ្ជាក់ពីក្រុមគ្រួសាររបស់ នាយ វីតាមីនសេ បានឲ្យដឹងថា សពលោក ដែលទទួលអនិច្ចកម្មកាលពីរំលងអាធ្រាត្រថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះ នឹងត្រូវបូជានៅល្ងាចថ្ងៃអាទិត្យ ទី០១ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ នៅវត្តទួលក្រសាំង វេលាម៉ោង៥ រឺក៏៦ល្ងាច៕
Post a Comment