រឹតតែធ្វើអោយមហាមានអារម្មណ៏ក្តុកក្តួល ដោយសារតែអ្នកគាំទ្រ នាយ វីតាមីនសេបានបង្ហោះវីដេអូមួយនេះ(មានវីដេអូ)
កាលពីថ្ងៃទី២៩ ខែមិនា ឆ្នំា ២០១៨ ក្នុងហ្វេសប៊ុកបងប្រុសម្នាក់ឈ្មោះ Pao Ploy Real បានបង្ហោះសាររំលែកទុក្ខ នាយ វីតាមីនសេ ព្រមទាំងបង្ហោះរូប និងវីដេអូមួយដែល នាយ វីតាមីនសេ ធ្លាប់សម្តែងកន្លងមក បានធ្វើឲ្យមហាជនជាច្រើនរឹតតែមានអារម្មណ៍ក្តុកក្តួលកាន់តែខ្លាំង ដែលមើលទៅហាក់ដូច នាយ វីតាមីនសេ នៅរស់ស្រស់ៗអញ្ចឹង ដោយក្នុងនោះម្ចាស់ហ្វេសប៊ុកមួយនេះបានបញ្ជាក់បន្ថែមទៀតថា៖
"#RIP លោកពូ #វីតាមីនសេ បានទទួលមរណៈភាពហើយនាវេលាម៉ោង១២ នឹង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះ។ គាត់ធ្លាប់ជាអ្នកធ្វើអោយមនុស្សជាច្រើនសើចសប្បាយ តែពេលនេះគាត់ប្រហែលជាមិនអាចអោយមនុស្សស្រលាញ់ចូលចិត្តគាត់បាន ឃើញកាយវិការ វោហារសព្ទរបស់គាត់បានទេ ដោយសារតែ #ជម្ងឺកាចសាហាវមកបៀតបៀនលើជីវិតរបស់គាត់ ខ្ញុំពិតជាមានអារម្មណ៍សោកស្តាយជាទីបំផុត





គួររំលឹកឡើងវិញបន្តិចផងដែរថា បើតាមការបញ្ជាក់ពីក្រុមគ្រួសាររបស់ នាយ វីតាមីនសេ បានឲ្យដឹងថា សពលោក ដែលទទួលអនិច្ចកម្មកាលពីរំលងអាធ្រាត្រថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨នេះ នឹងត្រូវបូជានៅល្ងាចថ្ងៃអាទិត្យ ទី០១ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ នៅវត្តទួលក្រសាំង វេលាម៉ោង៥ រឺក៏៦ល្ងាច៕
Post a Comment