តើនេះជាកម្មពៀរឬ? ម្តាយនិងកូនៗ សុទ្ធតែងងឹតភ្នែក រង់ចាំឪពុកនិងប្តី រកត្រីចិញ្ចឹមជីវិត ឥឡូវមច្ចុរាជបានឆក់យក…
កាលពីខែមីនាកន្លងទៅ មានរឿងរ៉ាវមួយគួរឲ្យសង្វេគ និងអាសូរខ្លាំងណាស់ ដោយគ្រួសារមួយ រស់នៅខេត្តកំពត ប្រពន្ធនិងកូនស្រី២នាក់ ងងឹតភ្នែកពីកំណើត នៅសល់តែប្តីម្នាក់ ដែលមានភ្នែកភ្លឺ សម្រាប់រកស៊ីចិញ្ចឹមគ្រួសារ តែអកុសលបុរសជាប្តី និងជាឪពុកនោះ បានជួបគ្រោះថ្នាក់លង់ទឹក ស្លាប់ចោលកូន និងប្រពន្ធ ដែលងងឹតភ្នែកនៅចាំឯផ្ទះ គួរឲ្យសង្វេគបំផុត ។
បើតាមការឲ្យដឹង ពីមន្ត្រីអាជ្ញាធរនៅខេត្តកំពត បានរៀបរាប់ឲ្យដឹងថា បុរសជាប្តីដែលស្លាប់ គឺជាមេគ្រួសារ ដោយមានប្រពន្ធនិងកូន៣នាក់នៅក្នុងបន្ទុក ។ បុរសជាប្តី មានឈ្មោះ សុខ រ៉ា អាយុ៣៥ឆ្នាំ បានស្លាប់បាត់បង់ជីវិត ដោយសារលង់ទឹកកាលពីថ្ងៃទី ១៩ មិនា ២០១៨ វេលាម៉ោង២រសៀល ហើយគ្រួសាររបស់គាត់ គឹជាគ្រួសារក្រីក្របំផុត មានសមាជិក៤នាក់ ប្តីប្រពន្ធ និងកូនប្រុសស្រី២នាក់ ។
នៅថ្ងៃកើតហេតុ បុរសជាប្តី បានបុរសជាប្ដី បាននាំកូនប្រុសស្រី ទាំង២នាក់ ដែលសុទ្ធតែមានជំងឺងងឹតភ្នែកពីកំណើតទៅអូសឈឹប រកត្រី យកមកលក់ គ្រាន់ដោះស្រាយជីវភាព ក្នុងគ្រួសារ តែជាអកុសល ឪពុកម្នាក់នេះបានលង់ទឹកស្លាប់ នៅក្នុងស្រះទឹកនៅក្នុងភូមិ បាត់ទៅហើយ។ ចំណែកប្រពន្ធឈ្មោះ ហែម ឃីម អាយុ៤០ឆ្នាំ មានជំងឺងងឹតភ្នែកពីកំណើត អាចមើលឃើញព្រាលៗប៉ុណ្ណោះ ហើយគ្រួសារនេះក្រីក្រណាស់ គឺរស់ដោយសារប្តីដើររកត្រី និងខ្យងក្តាមលក់ តែពេលនេះ ប្តីគាត់បានស្លាប់បាត់ហើយ ។
បន្ទាប់ពីកើតហេតុរួច អ្នកភូមិបាននាំគ្នាជួយ រកសពរបស់បុរសជាប្តីឃើញ ហើយក៏នាំយកមកធ្វើបុណ្យ ហើយអ្នកភូមិទាំងអស់ មានការអាណិតអាសូរ គ្រួសារខាងលើនេះខ្លាំងណាស់ ព្រោះតែប្រពន្ធ និងកូន ទាល់តែនៅជិតគ្នា ទើបមើលមុខគ្នាឃើញ ព្រោះងងឹតតាំងពីកំណើត ហើយមិនដឹងជាពួកគេពឹង ផ្នែកទៅលើអ្វីទៀតនោះឡើយ បើបាត់បង់ប្តីនិងឪពុកដែលជាជំហរ ដ៏រឹងមាំ សម្រាប់គ្រួសាររបស់គាត់ដូច្នេះ ។
ដោយសារតែមើលឃើញ គ្រួសារនេះលំបាកវេទនាពេក ក្រុមការងារស្នងការដ្ឋាននគរបាលខេត្តកំពត បាននាំយកអំណោយជាមឈូសទី១១៤ និងអង្ករចំនួន២បាវ មានទម្ងន់១០០ គីឡូក្រាម ដែលជាសទ្ធាដ៏ជ្រះថ្លារបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត និងលោកស្រី ដើម្បីចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះផងដែរ៕
Post a Comment