ពេលទៅថៃបើមិនចង់ទឹកភ្នែកជូតក្បាល់ជង្គង់ទេត្រូវដឹងចំនុចទាំងនេះ!!!!
ថៃជាប្រទេសភូមិផងរបងជាមួយកម្ពុជា ហើយក៏មានប្រជាជនខ្មែរមិនតិចនាក់ទេ ដែលចូលចិត្តទៅលេងប្រទេសនេះ។ មានរឿងមួយចំនួនដែល Angkor Post ចង់ប្រាប់ឲ្យអ្នកដឹង ពេលទៅដល់ថៃភ្លាម ដើម្បីឲ្យដំណើរកម្សាន្តអ្នករឹតតែរីករាយមិនខកចិត្ត។
១. ទិញស៊ីមទូរសព្ទប្រើក្នុងប្រទេសថៃ
សម្រាប់អ្នកជិះយន្តហោះ ពេលទៅដល់ប្រលានប្រទេសថៃភ្លាមអ្វីដែលអ្នកត្រូវធ្វើមុនគេគឺត្រូវទិញស៊ីមទូរសព្ទសម្រាប់ទុកតេ និងលេងអ៊ីនធឺណិតក្នុងប្រទេសនេះ។ បើអ្នកទៅលេង១សប្តាហ៍ គួរជ្រើសរើសស៊ីមដែលមានទឹកប្រាក់ និងកញ្ចប់សេវាកម្មអ៊ីនធឺណិតសម្រាប់ប្រើ ៧ថ្ងៃទៅបានហើយ តែបើច្រើនជាងនេះ អាចលៃលកទៅតាមហ្នឹងទៅ។
សម្រាប់អ្នកជិះឡាន អាចរកទិញស៊ីមនៅតាមហាងលក់ទូរសព្ទទូទៅមានគ្រប់ទីកន្លែងក្នុងប្រទេសថៃ ហើយមានលិខិតឆ្លងដែនហ្ស៊ីនឬកូពីឲ្យអ្នកលក់។
ពេលទិញស៊ីមក្រុមហ៊ុនណាមួយមកប្រើ ត្រូវឲ្យអ្នកលក់ភ្ជាប់សេវាប្រើបណ្តាញសង្គមឥតគិតថ្លៃ ដើម្បីចាយលុយទូរសព្ទកាន់តែតិច។
២. បញ្ចូលលុយទូរសព្ទនៅឯណា
ក្រោយទិញស៊ីមរួច បើគណនីអ្នកអស់លុយ អ្នកអាចទៅរកទិញកាតទូរសព្ទ នៅតាមម៉ាតល្បីឈ្មោះ 7eleven មានគ្រប់ទីកន្លែងទូទាំងប្រទេសថៃ ពីយប់ទល់ភ្លឺ។
៣. ដើរដាច់យប់ ឃ្លានបាយរកទិញនៅឯណា
តំបន់លក់អាហារភាគច្រើននៅបាំងកក អាចបិទពេលយប់ជ្រៅពេក ដូច្នេះបើអ្នកគិតថាឃ្លានអាហារនិងបាយផ្សេងៗ អាចចូលទិញម្ហូបអាហារក្នុងម៉ាត 7eleven បាន ដោយតម្លៃធូរថ្លៃចាប់ពី ៤០បាតឡើង ល្មមហូបមួយឆ្អែតនិងមានរសជាតិឆ្ងាញ់ថែមទៀត។
៤. សម្បូរភេទទីបី
ក្នុងចំណោមប្រុស ១០នាក់ មានប្រហែល ៧នាក់ហើយ ដែលស្រឡាញ់ភេទផ្ទុយគ្នានិងជាភេទទីបី។ ភេទទី៣ មិនមែនជារឿងចម្លែកទេសម្រាប់ប្រទេសមានព្រំប្រទល់ជាប់ប្រទេសកម្ពុជាមួយនេះ ដូច្នេះហើយទើបមនុស្សស្រីមួយចំនួន បែរទៅស្រឡាញ់ភេទផ្ទុយគ្នា។ ប្រហែលមានអ្នកទេសចរបរទេសខ្លះ អាចជាប់ចិត្តនឹងពួកគេ (ភេទទីបី) ដោយមិនដឹងថាស្រីស្អាតទាំងនោះជាភេទទីបីឡើយ។
បើមិនឮសំឡេង និងមិនឃើញអត្តសញ្ញាណបណ្ណទេប្រហែល មិនដឹងថានារីស្រស់ស្អាតនោះជាប្រុសកែភេទឡើយ។ ប្រុសតែងខ្លួនធ្វើស្រីនិងស្រីតែងខ្លួនធ្វើប្រុសគិតក្នុងឆ្នាំ ២០១៧ ក្នុងប្រទេសថៃនេះគឺគរទឹកគរដីតែម្តង។ កុំឃើញសាច់ខ្ចីតាមញ៉ែណា!
៥. ត្រូវដូរយកលុយបាត
៥. ត្រូវដូរយកលុយបាត
ថៃជាប្រទេសលើកតំកើតរូបិយប័ណ្ណរបស់ខ្លួន (លុយបាត) ខុសពីប្រទេសខ្លះនៅអាស៊ី អ៊ីចឹងអ្នកត្រូវដូរលុយខ្មែរឬដុល្លារយកលុយបាតដាក់ក្នុងកាបូប សម្រាប់ការប្រើប្រាស់តាមចំនួនដែលត្រូវការ។ ធម្មតា ១ដុល្លារ = ៣៤បាត ឬ ៣៤០០រៀល។
៦. ប្រជាជនថៃមិនសូវប្រើភាសាអង់គ្លេស
បើអ្នកគិតថាចង់យកភាសាអង់គ្លេសទៅប្រើទាក់ទងនិងប្រជាជនថៃ ប្រហែលគិតខុសបន្តិច។ ថៃនិយមលើកតំកើងភាសារបស់ខ្លួន ទោះបីអ្នកខ្លះចេះភាសាអង់គ្លេសក៏នៅនិយាយថៃដែរ ហើយមានភាគច្រើនមិនសូវចេះភាសាអង់គ្លេសតែម្តង។ អ្នកគ្រាន់តែចេះភាសាទាក់ទងខ្លះដូចជា នីថោវរ៉ៃខាប់ (អានេះថ្លៃម៉ាន?), សាវ៉ាត់ឌី (សួរស្តី), អារ៉យម៉ាក (ឆ្ងាញ់ណាស់), ខថូត(សុំទោស), និង ឡុតរ៉ាខាណយដៃម៉ៃ (ចុះថ្លៃតិចបានទេ?) ក៏ជារឿងល្អដែរ។ មិនខ្វះទេកម្មវិធីទូរសព្ទសម្រាប់ការធ្វើដំណើរពេលទៅលេងថៃ។
៧. បើកបរឆ្វេងដៃ
និយាយពីការប្រកាន់ផ្លូវ ថៃខុសពីខ្មែរត្រង់គេប្រកាន់ផ្លូវឆ្វេងដៃ។ អ៊ីចឹងអ្នកអាចចម្លែកចិត្ត បើត្រូវប្រយ័ត្ន ពេលដើរឬបើកបរយានយន្តតាមផ្លូវក្នុងស្រុកនេះ។
៨. ម៉ូតូឌុបនិងកង់បីបើកបរដូចហោះ
សេវាម៉ូតូឌុបនិងតុតុ (កង់បី) ថៃមានគ្រប់ពេល តែអ្នកបើកបរទាំងនោះបើកលឿនដូចអ្នកប្រណាំងម៉ូតូអ៊ីចឹង អាចបះសក់ម្តងៗក៏មានដែរ។ ពិសេសត្រង់ថា ស្រុកគេម៉ូតូឌុបសុទ្ធតែស៊េរី Zoomer X និង Scoopy ជាដើម។
៩. ជិះរថភ្លើងអាកាស (Sky Train) ប្រសើរជាងម៉ូតូ កង់បីនិងឡានតាក់ស៊ី
អ្នកនឹងចំណាយកាន់តែតិចនិងរហ័សចំពោះការជ្រើសរើសការធ្វើដំណើរតាមរថភ្លើងលើអាកាស ចំណាយតិចជាងកង់បី ម៉ូតូឌុប និងឡានតាក់ស៊ីទៀត។ សំខាន់អ្នកត្រូវដឹងថាគោលដៅត្រូវទៅណា។ ក្នុងរថយន្តភ្លើងតែងមានគោលដៅកំណត់ពី ១ ដល់ ១០ ជាដើម ហើយរថយន្តភ្លើងនឹងឈប់តាមចំណតពីមួយដល់ ១០នោះ។
១០. អ៊ីវ៉ាន់ធូរថ្លៃជាងនៅខ្មែរ ហើយត្រូវទិញឯណា?
១០. អ៊ីវ៉ាន់ធូរថ្លៃជាងនៅខ្មែរ ហើយត្រូវទិញឯណា?
ស្ទើរតែ ១០០ភាគរយទៅហើយដែលឥវ៉ាន់ស្រុកថៃធូរថ្លៃជាងនៅខ្មែរ។ អាជីវករនៅភ្នំពេញភាគច្រើនតែងទៅយកឥវ៉ាន់ពីថៃមកលក់នៅផ្សារប្រទេសកម្ពុជា។ បើអ្នកចង់បានឥវ៉ាន់ធូរថ្លៃនិងល្អៗ អាចទៅរកទិញនៅផ្សារប៉ាទូណាម (Pratunam) និង Big C ជាដើ។
១១. ការសំពះប្រកាន់ខ្ជាប់
រឿងដែលធ្វើឲ្យពលរដ្ឋខ្មែរសរសើរថៃនិងអៀនខ្មាស់ខ្លួនឯងនោះ គឺប្រជាជនថៃប្រកាន់ខ្ជាប់បំផុតចំពោះការសំពះ មិនថាចាស់ ក្មេងឡើយ។ ដូច្នេះអ្នកត្រូវចាំរឿងនេះ ពេលទៅលេងថៃនិងពេលជួបជាមួយអ្នកស្គាល់គ្នាដែលជាជនជាតិថៃ។
ទាំងនេះគ្រាន់តែជាបទពិសោធន៍និងការស្វែងយល់ផ្ទាល់របស់ Angkor Post ចំពោះគ្រប់យ៉ាងនៅប្រទេសថៃ។ អ្នកអាចស្វែងយល់បន្ថែមពីប្រទេសថៃ ពេលមានឱកាសទៅលេងទីនោះ៕
Post a Comment