មានរឿងប្លែកដល់ទៅ២ នៅពីក្រោយពិធីភ្ជាប់ពាក្យ នី រតនា ពាក់ព័ន្ធនឹង សុគន្ធ និសា
បើតាមជំនឿប៉ែកអឺរ៉ុបបុគ្គលណា ដែលចាប់បានបាច់ផ្កាបន្ទាប់ពីកូនកំលោះក្រមុំនៅថ្ងៃពិសេសនេះអ្នកនោះឯងត្រៀមខ្លួនចូលរោងការបន្ទាប់។
ជាក់ស្ដែងដូច នី រតនា ចាប់បានបាច់ផ្កានៅថ្ងៃមង្គលការអ្នកនាង សុគន្ធ នីសា មិនទាន់បានមួយឆ្នាំស្រួលបួលផងធ្វើឲ្យតារាចម្រៀងរូបនេះសម្រេចចិត្តភ្ជាប់ពាក្យជាមួយកញ្ញា ហេង សុវណ្ណភក្ដិណា នៅព្រឹកមិញនេះព្រមទាំងត្រៀមចូលរោងការនៅដើមឆ្នាំ ២០១៩នេះទៀតផង។
១.ទាក់ទងនឹងអប្បិយជំនឿខាងលើនេះ នី រតនា ឲ្យដឹងថា ខ្លួនមានប្រផ្នូលខ្លះៗដែរ ក្រោយពីចាប់បានបាច់ផ្កានៅថ្ងៃជ័យមង្គល សុគន្ធ នីសា ព្រោះតាំងពីពេលហ្នឹងមកធ្វើឲ្យលោក គិតពីរឿងអនាគតខ្លាំង ពិសេសខ្លួន និងគូដណ្ដឹងបានមើលចិត្តថ្លើមគ្នាយូរឆ្នាំដែរហើយ។
២. ថ្ងៃភ្ជាប់ពាក្យ លោក នី រតនា និងគូដណ្ដឹង បានសម្រេចចិត្តជ្រើសយក សម្អាងការ ណុប ដាណេ ដែលជាសម្អាងការតែមួយ ជាមួយនឹង អ្នកនាង សុគន្ធ និសា ទាំងនេះជារឿងគួបជួនខ្លាំងណាស់ ៕
Post a Comment