សូមចូលរួមត្រេតអរផង! ទីបំផុត លោក ដួង សុគា បានរកឃើញមិត្តដ៏កំសត់របស់គាត់ហើយ ព្រមទាំងមានរឿងមួយគួរឲ្យអាណិតខ្លោចចិត្ត
កាលពីម្សិលមិញនេះ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ប្រហែលជាមហាជនជាច្រើនបានជ្រាបរួចមកហើយដែលលោក ដួង សុគា ជាសិល្បករពហុជំនាញទាញដោយសំនួនវោហារស័ព្ទ ចាប់តាមក្បូនកំណាព្យកាព្យឃ្លោងយោងដោយចំណេះដឹងអក្សរសាស្រ្តខ្មែរ បានបង្ហោះសារដ៏គួរឲ្យភ្ញាក់ផ្អើលមួយ គឺលោកបានប្រកាសរកមិត្តដ៏កំសត់របស់គាត់ម្នាក់ដែលបានបែកគ្នាអស់ជាច្រើនឆ្នាំ ដោយក្នុងនោះលោក សុគា បានសរសេរថា៖
"គាត់ឈ្មោះ ញាល់ នួន! បែកគ្នាម្ភៃឆ្នាំហើយ និយាយរួមតាំងពីចេញពីវិទ្យាល័យសម្តេចឪតាកែវ!
កាលនៅរៀនជីវិតគាត់កម្សត់ណាស់ ដើរស៊ីឈ្នួលរែកដី, ចងសន្ទូច, ធ្វើអន្លង់, ដកស្ទូង... យកលុយមករៀន។ ពេលនោះគាត់ជាសិស្សពូកែម្នាក់, ហើយក៏បានប្រឡងជាប់ជាគ្រូបង្រៀន។ ពេលដែលចេញបង្រៀនមិនទាន់ទាំងបានប្រាក់ខែផងគាត់ក៏ក្លាយជាបែបនេះ។ មិនក្រោមដប់ឆ្នាំទេ គាត់ត្រេចចរគ្រប់ទិសទី អាស្រ័យជីវិតដោយវត្តឬញាតិមិត្តអាណិតមេត្តា។ ពេលនេះគាត់ក៏មិនដឹងដើរទៅដល់ណា។ ក្រុមអតីតសិស្សវិទ្យាល័យសម្តេចឪ(តាកែវ) មានគម្រោងជួយគាត់ តែរកគាត់មិនទាន់ឃើញ។ បើបងប្អូនណាបានឃើញគាត់ជួយទាក់ទងមកខ្ញុំ សុខគា ដោយមេត្តាផង។ 078 777 581 សូមអរគុណទុកជាមុន!"។
តែសម្រាប់ពេលនេះលោក ដួង សុគា បានបង្ហោះសារមួយ ពិតជារំភើបជំនួសគាត់ខ្លាំងណាស់ គឺគាត់បានរកឃើញមិត្តភ័ក្តិម្នាក់នេះហើយ លោកបានបញ្ជាក់សារដ៏ខ្លីមួយថា៖ "ខ្ញុំរកឃើញគាត់ហើយ!! រកមធ្យោបាយជួយគាត់ លួងគាត់។"។ តែលោកក៏មិនទាន់បញ្ជាក់ច្បាស់នៅឡើយទេ ថារកឃើញមិត្តម្នាក់នេះនៅម្តុំណានោះ តែគ្រាន់តែដឹងថាមិត្តរបស់គាត់ម្នាក់នេះមានសតិមិនសូវល្អ ពិតជាគួរឲ្យអាណិតខ្លោចចិត្តណាស់៕
Post a Comment