ទីបំផុតចាប់បានកំពូលឃាតករភ្នែក១ល្បី ប្លន់ រំលោភ សម្លាប់ យ៉ាងកក្រើកនៅវៀតណាម
ភ្នំពេញ ៖ ជនសង្ស័យជនជាវៀតណាម ដែលជាឃាតករភ្នែក១ ដ៍សាហាវ ធ្វើសកម្មភាព ប្លន់ រំលោភ សម្លាប់ យ៉ាងកក្រើកនៅឯប្រទេសវៀតណាម ហើយគេចខ្លួនរយះពេលជិតកន្លះឆ្នាំនោះ ត្រូវបានកំលាំងកងរាជអាវុធរាជធានីភ្នំពេញ នៃការិយាល័យ “ក៤” ចាប់ខ្លួនបានហើយ ដោយយោងតាមដីកាស្វែងរកចាប់ខ្លួនរបស់តុលាការវៀតណាម។
ជនសង្ស័យជាឃាតករ ភ្នែក១ដ៍សាហាវនេះ ចាប់ខ្លួនបាន កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៥និង៥០នាទីរសៀល ដោយកងកម្លាំងការិយាល័យ ក៤ ចំនួន០៨នាក់ សហការជាមួយកំលាំងនៃអធិការដ្ឋាននគរបាល បាលខណ្ឌច្បារអំពៅ។
សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យដែលឃាត់ ខ្លួនបាននេះមាន ឈ្មោះ គីម ថានហឹង ហៅតាយ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិវៀតណាម។
ចាប់ខ្លួននៅ ត្រង់ចំនុចខាងក្រោយវត្តចម្បារ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយយោង តាមដីការរបស់នគរបាល ប្រទេសវៀតណាម ដែលបានចោទពីបទ ប្លន់ រំលោភ សម្លាប់ ដែលបានព្រព្រឹត្តិទៅនៅ ថ្ងៃទី១៤ ខែ១២ ឆ្នាំ២០១៧ នៅខេត្ត ចាវិញ ប្រទេសវៀតណាម ។
ជនសង្ស័យរូបនេះ ក្រោយពីសមត្ថកិច្ចកម្ពុជាសាកសួររួចហើយ និងប្រគល់ទៅឱ្យនគរបាលវៀតណាម ចាត់ការណ៍បន្តតាមនិតិវិធី៕
Post a Comment