Header Ads

យុតិធម៏ពិតជាមានមែន ! នាយឧត្ដមសេនីយ៍​ ជួន​ សុវណ្ណ​ បញ្ជាអោយសមត្ថកិច្ច​ចាត់វិធានការណ៍ច្បាប់​ចំពោះម្ចាស់រថយន្ត​🚘​ ស្ព័រ​ពណ៌ក្រហម​ដែលដកកាំភ្លើងវាយកម្មកររើសអេដចាយ




មុននេះបន្តិច បើយោងតាមហ្វេកប៊ុករបស់ Vannak Phengបានសរសេរបង្ហោះថា៖


ឯកឧត្តម​នាយឧត្ដមសេនីយ៍​ ជួន​ សុវណ្ណ​ អគ្គស្នងការរង​ និង​ ជា​ស្នងការនគរបាលរាជធានីភ្នំពេញ​ បានប្រាប់ខ្ញុំអោយដឹងតាម​ WhatsApp នៅយប់ថ្ងៃទី​ ២៤​ មេសា​ ថា​ ឯកឧត្តម​នាយឧត្ដមសេនីយ៍​ បានបញ្ជាអោយ​សមត្ថកិច្ច​នគរបាលព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ​ ចុះស្រាវជ្រាវករណី​ បុរសម្នាក់ដកកាំភ្លើងវាយក្បាលកម្មកររើសអេដចាយ​ ដើម្បីចាត់ការតាមផ្លូវច្បាប់​ ។​
ហេតុការណ៍​នេះបានកើតឡើង​ នៅថ្ងៃទី​ ២៤​ មេសា​ ឆ្នាំ​ ២០១៨​ វេលា​ម៉ោង​ជាង​ ១១​ ថ្ងៃត្រង់​ នៅក្បែខុនដូររបស់ជនបង្ករស្ថិតនៅផ្លូវលេខ​ ៣៦៨​ សង្កាត់​ បឹងកេងកង​ ៣​ ខណ្ឌ​ ចំការមន​ រាជធានី​ ។​
បើតាមសាក្សីនៅជិតកន្លែងកើតហេតុបានអោយដឹងថា​ មុនពេលកើតហេតុ​ បុរសជាម្ចាស់ខុនដូរ​ និង​ ជាម្ចាស់រថយន្ត​ស្ព័រ​ Chevrolet Camaro ពាក់ស្លាកលេខ​ 2AP-8989 ភ្នំពេញ​ បានបើករថយន្តដោយរោសំលេងខ្លាំងៗ​ ។​ ពេលនោះកម្មកររើសអេដចាយនៅក្បែនោះក៏ក្រលេកមើលមុខ​ ពេលឃើញកម្មករមើលមុខ​ម្ចាស់រថយន្តបានបើកត្រលប់រថយន្តមកវិញហើយចុះពីលើរថយន្តដោយមានកាន់កាំភ្លើងខ្លីនៅនឹងដៃវាយកម្មករនោះបែកក្បាលតែម្ដង​ ។​
កម្មកររងគ្រោះមានឈ្មោះ​ សាំង​ តុលា​ អាយុ​ ២១​ ឆ្នាំ​ មុខរបរកម្មកររើសអេដចាយ​ រងរបួសបែកក្បាលដេរច្រើនថ្នេរ​ ។​ ចំណែកជនបង្ករត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រាប់ថា​ ឈ្មោះ​ ប៉ិច​ តុងហេង​ ជាម្ចាស់ខុនដូ​ និង​ ជាម្ចាស់រថយន្តស្ព័រ​ មានទីលំនៅផ្ទះលេខ​ ៥៨​ ផ្លូវ​ ៣៦៨​ ភូមិ​ ៣៨​ សង្កាត់​ បឹងកេងកង​៣​ ខណ្ឌ​ ចំការមន​ ។​
ជនរងគ្រោះ​បានដាក់ពាក្យបណ្ដឹងនៅ​នគរបាលមូលដ្ឋានដោយទាមទារសំណង​ ១០០០០​ ដុល្លារ​ និង​ សំណូមពរអោយ​សមត្ថកិច្ចចាត់ការជនល្មើសតាមច្បាប់​ ។​ លោកនាយប៉ុស្តិ​បឹងកេងកង​ ៣​ បានអោយដឹងថា​ លោកបានទទួលពាក្យបណ្ដឹងជនរងគ្រោះរួចហើយ​ ហើយបានកោះហៅជនបង្ករឈ្មោះ​ ប៉ិច​ តុងហេង​ អិយចូលខ្លួនមកបំភ្លឺនៅម៉ោង​ ២​ រសៀលថ្ងៃនេះ​ ។​


យើងរង់ចាំមើលតើមានការអន្តរាគមន៍ពីអស់លោក​ លោកស្រី​ ណាខ្លះក្នុងរឿងហឹង្សាដោយចេតនាមួយនេះ​ ។​
ទោះជាយ៉ាងណាក៏ដោយ​ យើងខ្ញុំមានការជឿជាក់លើ​ ឯកឧត្តម​នាយឧត្ដមសេនីយ៍​ ជួន​ សុវណ្ណ​ អគ្គស្នងការរង​ និង​ជាស្នងការនគរបាលរាជធានី​ ដែលជានិច្ចកាលតែងតែជួយរកយុត្តិធម៌អោយអ្នករងគ្រោះ​ នៅពេលដែល​ឯកឧត្តម​នាយឧត្ដមសេនីយ៍​ ទទួលបានព័ត៌មានច្បាស់លាស់ពីខ្ញុំ​ ។

ប្រភព៖ Facebook (Vannak Pheng)



No comments