Header Ads

តាមពិត ! ព្រះអង្គម្ចាស់ នរោត្តម ឌួងចក្រ ងើបតវ៉ាប្រឆាំងនឹងពួកអាណានិគមនិយមបារាំង មុនគេបង្អស់





 ព្រះអង្គម្ចាស់ នរោត្តម ឌួងចក្រ គឺជាព្រះរាជបុត្រខ្មែរមួយអង្គ ដែលហ៊ានងើបតវ៉ា ប្រឆាំងនឹងពួកអាណានិគមនិយមបារាំង មុនដំបូងគេដល់ទីក្រុងបារីស ហើយក្រោយមកត្រូវពួកបារាំងចាប់ខ្លួន និង និរទេសទៅទ្វីបអាព្រិច។

សម្តេចព្រះអង្គម្ចាស់ នរោត្តម ឌួងចក្រ ទ្រង់ត្រូវជាព្រះរាជបុត្ររបស់ព្រះបាទនរោត្តម និង អ្នកម្នាងថាន់ ព្រះអង្គទ្រង់ប្រសូតនៅអតីតព្រះរាជវាំងឧត្តុង នាឆ្នាំ១៨៦១ ហើយទ្រង់ជាព្រះរាជបុត្រាមួយអង្គដែលមាន ព្រះបញ្ញាវាងវៃ សិក្សាបានជ្រៅជ្រះ និងប្រកបដោយគុណធម៌យល់អស់កិច្ចការប្រទេសជាតិ។



ទ្រង់ជាអ្នកគាំទ្រយ៉ាងពេញទំហឹងដល់ចលនាប៉ះបោរបស់ទ្រង់សីុវត្ថា (ត្រូវជាព្រះបិតុលា/ឪពុកមា) ប្រឆាំងនឹងបារាំងនាឆ្នាំ១៨៨៥-១៨៨៦ ដែលក្រោយមកត្រូវបានបារាំងបង្រ្កាបបាន។ នាឆ្នាំ១៨៩០ ព្រះបាទនរោត្តមទ្រង់ព្រះប្រឈួន ហើយមានព្រះរាជបំណងដាក់រាជសម្បត្តិថ្វាយ ព្រះអង្គម្ចាស់ នរោត្តម ឌួងចក្រ ក៏ប៉ុន្តែត្រូវបានបារាំងជំទាស់ដោយសារតែទ្រង់មាននិន្នាការប្រឆាំងបារាំង មិនត្រឹមតែប៉ុណ្ណោះពួកបារាំងដោយយកលេស ថាទ្រង់បានចូលរួមគាំទ្រចលនាប៉ះបោរប្រឆាំងបារាំងនាប៉ុន្មានឆ្នាំមុន បានចាប់ខ្លួនទ្រង់ដាក់គុកនៅឆ្នាំ១៨៩០ទៅ តែមួយឆ្នាំក្រោយមកព្រះអង្គទ្រង់រំដោះព្រះកាយបាន ហើយក៏ភាសព្រះកាយទៅជ្រកកោននៅប្រទេសសៀម។



សម្តេចព្រះអង្គម្ចាស់ នរោត្តម ឌួងចក្រ ទ្រង់ត្រូវជាព្រះរាជបុត្ររបស់ព្រះបាទនរោត្តម និង អ្នកម្នាងថាន់ ព្រះអង្គទ្រង់ប្រសូតនៅអតីតព្រះរាជវាំងឧត្តុង នាឆ្នាំ១៨៦១ ហើយទ្រង់ជាព្រះរាជបុត្រាមួយអង្គដែលមាន ព្រះបញ្ញាវាងវៃ សិក្សាបានជ្រៅជ្រះ និងប្រកបដោយគុណធម៌យល់អស់កិច្ចការប្រទេសជាតិ។ ទ្រង់ជាអ្នកគាំទ្រយ៉ាងពេញទំហឹងដល់ចលនាប៉ះបោរបស់ទ្រង់សីុវត្ថា (ត្រូវជាព្រះបិតុលា/ឪពុកមា) ប្រឆាំងនឹងបារាំងនាឆ្នាំ១៨៨៥-១៨៨៦ ដែលក្រោយមកត្រូវបានបារាំងបង្រ្កាបបាន។





 នាឆ្នាំ១៨៩០ ព្រះបាទនរោត្តមទ្រង់ព្រះប្រឈួន ហើយមានព្រះរាជបំណងដាក់រាជសម្បត្តិថ្វាយ ព្រះអង្គម្ចាស់ នរោត្តម ឌួងចក្រ ក៏ប៉ុន្តែត្រូវបានបារាំងជំទាស់ដោយសារតែទ្រង់មាននិន្នាការប្រឆាំងបារាំង មិនត្រឹមតែប៉ុណ្ណោះពួកបារាំងដោយយកលេស ថាទ្រង់បានចូលរួមគាំទ្រចលនាប៉ះបោរប្រឆាំងបារាំងនាប៉ុន្មានឆ្នាំមុន បានចាប់ខ្លួនទ្រង់ដាក់គុកនៅឆ្នាំ១៨៩០ទៅ តែមួយឆ្នាំក្រោយមកព្រះអង្គទ្រង់រំដោះព្រះកាយបាន ហើយក៏ភាសព្រះកាយទៅជ្រកកោននៅប្រទេសសៀម។



ព្រះអង្គម្ចាស់ ឌួងចក្រ ទ្រង់មានអ្នកម្នាងបីអង្គ គឺ អ្នកម្នាងរំដេង (ដែលត្រូវជាកូន លោកកវី សន្ធរម៉ុក) អ្នកម្នាងអាន និង អ្នកម្នាងអុក ព្រមទាំងមានរាជបុត្រាពីរអង្គ និង រាជាបុត្រីពីរអង្គគឺ អ្នកអង្គម្ចាស់នរោត្តម ម័នធុនថាន័យ អ្នកអង្គម្ចាស់នរោត្តម រិទ្ធដ្ឋារង្សី អ្នកអង្គម្ចាស់ក្សត្រីនរោត្តមព្រះពាយផាត់ និង អ្នកអង្គម្ចាស់ក្សត្រីនរោត្តមវិល័យលក្ខ៍។ ទ្រង់មានព្រះរាជនត្តា (ចៅ) មួយអង្គ ដែលគង់នៅមានព្រះជនដល់សព្វថ្ងៃ គឺទ្រង់នរោត្តមបាល័យ (ប្រសូតឆ្នាំ១៩៣១) ដែលជាអតីតពីឡុតទ័ពអាកាសខ្មែរនាទសវត្សន៍ទី៧០។

ប្រភព៖dara-news

No comments