Header Ads

ឪពុកម្តាយ ខៀវ សានសាណារៀបចំពិធីមួយនេះផ្អើលគេម៉ង ដោយសារតែ...









កាលពីថ្ងៃទី២៤ ខែមេសា ឆ្នំា ក្នុងហ្វេសប៊ុករបស់ឪពុក ខៀវ សានសាណា បានបង្ហោះសារ ដែលអមជាមួយរូបភាពផ្អែមល្ហែមជាខ្លាំង រវាងលោក និងភរិយា សម្រាប់ថ្ងៃពិសេស គឺ ខួបអាពាហ៍ពិពាហ៍ ៣៦ឆ្នាំ ចំថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ដែលលោក និងភរិយាបានចូលរោងការកម្លោះក្រមុំ តាមប្រពៃណីខ្មែរ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩៨២។



 ក្នុងនោះលោកបានបញ្ជាក់នូវសារដ៏មានអត្ថន័យមួយ"ខួបអាពាហ៍ពិពាហ៍ ៣៦ឆ្នាំ ថ្ងៃពុធ ទី២៥ ខែមេសា គ.ស ២០១៨ ជាខួបអនុស្សាវរីយ៍អាពាហ៍ពិពាហ៍ភរិយាស្វាមីខ្ញុំ ហាស់ សាប៊ន ខៀវ កូឡា គម្រប់ ៣៦ឆ្នាំ។ យើងទាំងពីរបានស្មោះស្មគ្រ័រួមរស់កសាងសុភមង្គលជាមួយគ្នាចូលរោងការកម្លោះក្រមុំ តាមប្រពៃណីខ្មែរ នៅថ្ងៃទី ២៥ ខែមេសា គ.ស ១៩៨២ ដោយកសាងបាននូវអនុស្សាវរីយ៍ដ៏ល្អត្រកាលត្រជាក់ត្រជុំពូនផ្តុំជាកូនចៅជាគ្រួសារមួយដែល «មានពន្លឺរស្មីសឹងតែ ត្រចះត្រចង់ដោយសេចក្តីខិតខំប្រឹងប្រែងតាមសម្មាអជីវោ» ដោយស្គាល់ច្បាស់នូវនាទីជាស្វាមីនិងភរិយា។


នាឱកាសនេះ ពុកម៉ែ សូមសម្តែងនូវការនឹករឭកឥតត្រាណត្រើយដល់ចំណងដៃអាពាហ៍ពិពាហ៍គឺកូនប្រុស ខៀវ កូណែល ដែលបានចាកចេញទៅដោយគ្មានថ្ងៃត្រឡប់មកវិញ។ សូមកូនប្រុសទៅកាន់ទីស្ថានបរមសុខគតិភពកុំបីខាន។ ពុកម៉ែ សូមអគុណចំពោះកូនស្រីទោលសំណព្វចិត្ត ខៀវ សានសាណា និងស្វាមី សេរ៉ា ស្ទោតុន ដែលបានបំពេញការតព្វកិច្ច ជាកូនដ៏កត្តញ្ញូប្រពៃថ្លៃថ្លា រួមវិភាគទានដ៏ច្រើនសម្បើមដល់សុភមង្គលគ្រួសារយើង។








No comments