ហានណាស់មែន !ចូលទៅចាប់រំលោភកូនក្រមុំក្នុងបន្ទប់ បើកមុង ហើយធ្វើសកម្មភាពដោយចាប់ច្រចាច់.ក និងខ្ទប់មាត់ រួច
ខេត្តកណ្ដាលៈ បុរសក្លាហានម្នាក់ចូលទៅក្នុងបន្ទប់កូនស្រីគេបម្រុងចាប់រំលោភ តែពុំបានសម្រេចត្រូវឪពុកម្ដាយខាងស្រីដឹង ប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ។ ករណីប៉ុនប៉ងរំលោភសេពសន្ថវៈខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២៣ និង១៥នាទីយប់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
បើតាមសម្ដីរបស់ជនរងគ្រោះ បានឲ្យដឹងថា កាលពីព្រលប់ថ្ងៃកើតហេតុ នាងបានឡើងទៅដេក នៅលើផ្ទះតែម្នាក់ឯង ហើយឪពុកម្ដាយរបស់នាង សម្រាន្ដនៅខាងក្រោមផ្ទះ។ ស្របពេលនាងកំពុងតែដេក យ៉ាងលង់លក់ ស្រាប់តែជនសង័្សយ បានលបឡើងទៅលើផ្ទះ ចូលទៅក្នុងបន្ទប់ ហើយបើកមុងរបស់នាង ចូលចាប់ច្របាច់ក និងខ្ទប់មាត់ ឱបថើបនាង ធ្វើឲ្យនាងភ័យយ៉ាងខ្លាំង។
ប្រភពដដែលបន្ដថា នៅវេលាម៉ោង២៣ និង១៥នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ជនសង្ស័យឈ្មោះ ធួន សារ៉ាយ បានលបលួចទ្បើងទៅផ្ទះរបស់ជនរងគ្រោះ រួចបានបើកទ្វារចូលទៅក្នុងបន្ទប់បើកមុង ហើយធ្វើសកម្មភាពដោយចាប់ច្រចាច់.ក និងខ្ទប់មាត់ រួចថើបនារីរងគ្រោះ ខណៈនោះនារីរងគ្រោះបានរើបម្រាស់ និងខាំដៃជនសង្ស័យ ហើយក៏បានស្រែកឆោឡោដើម្បីឲ្យឪពុកម្ដាយជួយ ភ្លាមនោះឪពុកម្តាយនារីរងគ្រោះបានឮសម្លេងកូនស្រីរបស់ខ្លួនស្រែកបែបនោះ ក៏ចូលទៅក្នុងបន្ទប់កូនស្រី ហើយក៏ឃើញជនសង្ស័យឈ្មោះ ធួន សារ៉ាយ នៅក្នុងម៉ុងរបស់កូន ភ្លាមនោះក៏ទូរស័ព្ទទៅសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកគយ ដើម្បីចាប់ខ្លួនជនសង្ស័យចាត់ការតាមច្បាប់ ។
ក្រោយពីសមត្ថកិច្ចបានទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចក៏បានធ្វើការចាប់ខ្លួនជនសង្ស័យយកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
Post a Comment