មិនធម្មតាមែន! កុមារីកម្ពុជាអាយុ៥ឆ្នាំ ក្រសួងអប់រំឲ្យរៀនថ្នាក់ទី៤ដោយស្វ័យប្រវត្តិ
ក្រសួងអប់រំយុវជន និងកីឡា បានសម្រេចអនុញ្ញាតឲ្យកុមារីអាយុ ៥ឆ្នាំម្នាក់ ឈ្មោះ ប៊ី បាន់លក្ស្មី ចូលរៀនថ្នាក់ទី ៤ នៅសាលាបឋមសិក្សាតានួន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយសារកុមារនេះសមត្ថភាពពិសេស មានភាពវ័យឆ្លាត អាចរៀនមេរៀនថ្នាក់ទី ៤ បាន។
សំណើបានសម្រេច ក្រោយពីមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ស្ពឺឃើញថា កុមារីនេះមានសមត្ថភាពខ្ពស់ពិសេសបានស្នើសុំរដ្ឋមន្ត្រី ដាក់កុមារីឲ្យរៀនថ្នាក់ទី៤ ដោយស្វ័យប្រវត្តិ៕
Post a Comment