Header Ads

Update! អាកូនឈាមថោកដែលកាប់ម្តាយបង្កើតស្លាប់ ត្រូវចាប់បានពេលដែល រូបគេកំពុងតែ…















ខេត្តកំពត៖ សមត្ថកិច្ចនគរបាលខេត្តកំពត បានធ្វើការចាប់ខ្លួន កូនប្រុសចិត្តជាសត្វតិរច្ឆានម្នាក់ ដែលបានសម្លាប់ម្តាយបង្កើតរបស់ខ្លួន ដោយកាប់ប្រហារគាត់ជាច្រើនកាំបិត បណ្តាលឲ្យស្លាប់នៅក្នុងថ្លុកឈាម យ៉ាងអាណោចអាធម កាលពីថ្ងៃទី ២២ មេសា ២០១៨កន្លងទៅ នៅចំណុចភូមិដំណាក់កន្តួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ហើយត្រូវចាប់ខ្លួនបាន កាលពីវេលម៉ោង២រសៀល ថ្ងៃទី២៨ មេសា ២០១៨ ម្សិលមិញនេះ ដោយជនល្មើសរត់ទៅលាក់ខ្លួន នៅក្នុងភូមិទួលគ្រួស ឃុំប្រមាយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។




កូនតិរច្ឆានជាឃាតកសម្លាប់ម្តាយ បង្កើតរបស់ខ្លួនខាងលើនេះ មានឈ្មោះ ណុំ សុខរឿន មុខរបរមិនពិតប្រាកដ ហើយជាសមាសភាពប្រើប្រាស់គ្រឿងញៀន ចំណែកស្ត្រីជាម្តាយ មានឈ្មោះ រៀម ហែ អាយុ៥០ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។






យោងតាមការឲ្យដឹង ពីសមត្ថកិច្ចបានឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យ ជាឃាតករសម្លាប់ម្តាយ ខាងលើនេះ បានធ្វើឡើង ដោយមានការដឹកនាំ បញ្ជាផ្ទាល់ពីលោក ស្នងការនគរបាលខេត្តកំពត និងនាយកដ្ឋាន ជំនាញព្រហ្មទណ្ឌ និងសន្តិសុខ នៃក្រសួងមហាផ្ទៃ កម្លាំងការិយាល័យព្រហ្ម-ទណ្ឌកម្រិតធ្ងន់ខេត្តកំពត អធិការស្រុកកំពង់-ត្រាច សហការជាមួយកម្លាំង ស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ អធិការស្រុកវាលវែង។






ក្រោយពីបានធ្វើសកម្មភាព សម្លាប់ម្តាយរបស់ខ្លួនហើយ កូនតិរច្ឆានរូបនេះ បានរត់គេចខ្លួនចេញពីភូមិដែលខ្លួនរស់នៅ ទៅសម្ងំលាក់ខ្លួននៅចំណុចភូមិទួលគ្រួស ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិសាត់ ប៉ុន្តែដោយព្រះមិនជួយ ឈាមស្រែកស្បែកហៅ ទីបំផុតត្រូវសមត្ថកិច្ចចាប់ខ្លួនបាន ហើយនាំមកកាន់ខេត្តកំពតវិញ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។



គួររំលឹកថា កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ មានករណី ឃាតកម្មដ៏ឃោរឃៅមួយ បានកើតឡើង នៅ ចំណុចភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាង ត្បូង ស្រុកកំពង់ត្រាច ដោយបុរសជាកូនប្រុស រមិលគុណម្នាក់ មិនដឹងជាមានជម្លោះអ្វីជាមួយ ម្តាយក៏ទាញកាំបិតកាប់ប្រហារម្តាយជាច្រើនកាំបិត បណ្តាលម្តាយដេកស្លាប់ក្នុងថ្លុកឈាម គួរឱ្យរន្ធត់។









យោងទៅលើការរៀបរាប់ របស់បុរសជាប្តីស្ត្រីរងគ្រោះ បានប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ខណៈដែលគាត់ទើបនឹងត្រឡប់ មកពីលេងផ្ទះម្តាយវិញ មកដល់ផ្ទះ ឃើញទ្វារចាក់សោរជាប់ និងឃើញមានឈាមស្រោចពេញដី និងប្រឡាក់ជាប់ទ្វារ។ ពេលនោះគាត់ ក៏បានគាស់ជញ្ជាំងមើល ស្រាប់តែប្រទះឃើញប្រពន្ធ ដេកស្លាប់ ក្នុងថ្លុកឈាមទៅហើយ ទើបស្រែកឆោឡោហៅអ្នកជិតខាង ឱ្យជួយមើល និងរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ។

ក្រោយពីទទួលបានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋភ្លាម សមត្ថកិច្ចជំនាញ បានចុះពិនិត្យដល់ទីតាំងកើតហេតុ និងបានធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះមាន ស្នាមរបួសកាប់ប្រហារជាច្រើនកាំបិត បណ្តាលឱ្យដេកស្លាប់ក្នុងថ្លុកឈាម ដោយសមត្ថកិច្ចបានសន្និដ្ឋានថា ករណីឃាតកម្មខាងលើនេះ អាចកើតឡើង តាំងពីម៉ោងប្រហែល ៧និង៣០នាទីយប់មកម៉្លេះ៕

No comments