Header Ads

អបអរ​អ្នក​ក្រចេះ ដោយសារតែសម្តេច ហ៊ុន សែន ប្រកាស​សាងសង់​ស្ពាន​ឆ្លង​កាត់​ទន្លេមេគង្គ​១ទៀត នៅឆ្នាំ​២០១៩







សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​ថា ស្ពាន​១ទៀត ឆ្លងកាត់​ទន្លេមេគង្គ​ភ្ជាប់ពី​ទី​រួមខេត្ត​ក្រចេះ ទៅកាន់​ខេត្ត​ផ្សេងទៀត នឹងត្រូវ​សាងសង់​នៅឆ្នាំ​២០១៩។ ការ​ប្រកាស​នេះ ធ្វើឡើង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យប្រើប្រាស់​សាកល​វិទ្យាល័យ​ក្រចេះ នៅក្នុង​ខេត្តក្រចេះ នាព្រឹក​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០១៨




សម្តេច ហ៊ុន សែន លើកឡើង​ថា ការ​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេ​មេគង្គ​នេះ គឺ​ដើម្បី​បង្កើត​ការ​ងាយស្រួល​ដល់​ទំនាក់ទំនង​រវាង​អ្នក​នៅ​ខេត្ត​ក្រចេះ ជាមួយ​អ្នក​ខេត្ត​កំពង់ធំ និង​សៀមរាប។ សម្តេច​អះអាង​ថា ប្រសិន​បើ​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​នេះ​ពីខេត្ត​ក្រចេះ ទៅកាន់​ខេត្ត​កំពង់ធំ គឺ​មាន​ចម្ងាយ​តែ ១២៩គីឡូម៉ែត្រ​តែ​ប៉ុណ្ណោះ។

សូម​បញ្ជាក់​ថា កាលពី​ខែ​កុម្ភៈ ឆ្នាំ២០១៨​កន្លង​ទៅ​នេះ ប្រមុខ​រាជរដ្ឋាភិបាល​ទើបតែ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេ​មេគង្គ​ពី​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ទៅកាន់​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ។ ដោយឡែក​នៅថ្ងៃ​នេះ សម្តេច ហ៊ុន សែន បាន​បញ្ជា​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន រៀបចំ​ដាក់​បញ្ចូល​គម្រោង​ស្ពានកាត់​ទន្លេមេគង្គ​ថ្មី​នៅខេត្ត​ក្រចេះ​នេះ ទៅ​ក្នុង​ផែនការ​មេ​នៃឆ្នាំ​២០១៩៕

នេះ​ជា​សមិទ្ធផល​មួយ​ទៀត​របស់​រដ្ឋាភិបាល ​ក្នុង​ការ​ធ្វើ​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ងាយ​ស្រួល​ក្នុង​ការ​ឆ្លង​ទៅ​ឆ្លង​មក។ ខណៈ​ដែល​កាល​ពី​ដើម​ឆ្នាំ​កន្លង​ទៅ​នេះ ​ទើប​តែ​បើក​ការដ្ឋាន​ធ្វើ​ស្ពាន​ឆ្លង​ពី​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ទៅកាន់​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ៕



No comments