Header Ads

មានបងប្អូនច្រើនណាស់​ដែលបានបង្ហាញក្តីព្រួយបារម្ភអំពី​សុវត្ថិភាព លោក ផែង វណ្ណៈ ព្រោះតែរឿងមួយនេះ





នេះបើយោងតាម ហ្វេកប៊ុក Vannak Pheng បានសរសេរបង្ហោះកាលពីថ្ងៃទី២៥ ខែ មេសា ឆ្នំា ២០១៨ ដូចខាងក្រោមថា៖

ខណៈពេលដែលការបោះឆ្នោតជាតិនៅសល់តែ​ ៣​ ខែ​ ៤​ ថ្ងៃទៀតប៉ុណ្ណោះ​បានមកដល់​ មានករណី​ អ្នកមានអំណាច​ មានលុយ​ វាយតប់​ទាត់ធាក់​ បាញ់បោះគំរាម​កំហែង​ ទៅលើអ្នកក្រីក្រ​ ទន់ខ្សោយ តូចទាប​ កាន់តែច្រើន​ ។​
ទើបតែ​ ៨​ ថ្ងៃប៉ុណ្ណោះគិតពីថ្ងៃទី​ ១៦​ មេសា​ មក​ មាន​ ៣​ ករណីទៅហើយ​ ហើយជនរងគ្រោះមិនដែលទទួលបានយុត្តិធម៌បន្តិចឡើយ​ ។​
ករណីទី​ ១​ ថ្ងៃទី​ ១៦​ មេសា​ ថៅកែផ្សារនៅខេត្តសៀមរាប​ វាយតប់ទាត់ធាក់លើអ្នករើសអេដចាយឡើងទក់សាច់​ បញ្ចប់ត្រឹមថតរូបអោយគ្នាបង្ហោះតាម​ Facebook ដោយមិនអនុវត្តច្បាប់សូម្បីតែបន្តិច​ ។​
ករណីទី​ ២​ ថ្ងៃទី​ ២១​ មេសា​ ឯកឧត្តម​ឧត្ដមសេនីយ៍ឯក​ឧកញ៉ា​ បាញ់បោះសេរី​ រំសាយកំហឹងក្នុងជំលោះគ្រួសារ​ នៅសង្កាត់ព្រៃស​ គ្មានសមត្ថកិច្ចណាហ៊ានប៉ះ​ ។​

ករណីទី​ ៣​ នៅថ្ងៃទី​ ២៤​ មេសា​ ម្ចាស់​ខុនដូ​ នៅបឹងកេងកង​ ៣​ ខណ្ឌ​ ចំការមន​ ដកកាំភ្លើងវាយកម្មកររើសអេដចាយ​ បែកក្បាល​ ជនរងគ្រោះ​កំពុងរង់ចាំយុត្តិធម៌​ ។​ពេលទិតៀនរឿងអាក្រក់របស់អ្នកមានអំណាច​ អ្នកមានលុយ​ ធ្វើបានអ្នកទន់ខ្សោយ​ ខ្ញុំមិនដែលទទួលបានសេចក្ដីសុខម្ដងទេ​ មានតែការអន្តរាគមន៍ពីលោកធំនេះ​ លោកធំនោះ​ របៀបអង្វរផង​ គំរាមផង​ បំភិតបំភ័យផង​ ។​ ហ៊ឺម​ ពិបាកបរិយាយណាស់​ រឿងកើតឡើងដដែលៗច្រើនពេក​ ចំណែក​ដំណោះស្រាយសំរាប់ជនរងគ្រោះនៅឆ្ងាយដូចជើងមេឃ​ ។​
ពេលយើងរឹះគន់​ គេចោទថាយើងហែកទ្រូងអោយក្អែកចឹក​ គេចោទថាយើងជាជនបង្កប់រប់បក្សប្រឆាំង​ គេថាយើងចាបក្សពួកលោក​ កែម​ ឡី​ គេថាយើងចង់ល្បី​ គេថាយើងចង់បានមុខមាត់​ ។​ ល​ ។​ ល​ ។​
បើយើង​មិនហ៊ាន​រឹះគន់​ តើអ្នករងគ្រោះប៉ុន្មាននាក់ដែលដេកសម្រក់ទឹកភ្នែកដោយស្ងៀមស្ងាត់រង់ចាំទទួលតែរឿងអយុត្តិធម៌ ?​

មានបងប្អូនច្រើនណាស់​ដែលបារម្ភអំពី​សុវត្ថិភាពផ្ទាល់ខ្លួនរបស់ខ្ញុំ​ មានអ្នកខ្លះចូលមក​ comment អ្នកខ្លះឆាតតាម​ Messenger អ្នកខ្លះទូរស័ព្ទមកតែម្ដង​ ដោយប្រាប់អោយខ្ញុំឈប់​ កុំបន្តរឹះគន់គេទៀត​ ព្រោះសង្គមឥលូវមិនងាយកែទេ​ ហើយមនុស្សខូចច្រើនណាស់ហើយពួកខូចមិនខ្លាចនឹងធ្វើរឿងអាក្រក់ចំពោះខ្ញុំទេ​ ។​ ខ្ញុំបានឆ្លើយប្រាប់បងប្អូនថា​ កុំបារម្ភ​ខ្ញុំនិយាយតែការពិត​ការពារជនរងគ្រោះស្លូតត្រង់ប៉ុណ្ណោះ​ ។

បើគេចង់សម្លាប់ខ្ញុំ​ ទោះបីខ្ញុំស្លាប់ទៅ​ក៏ដោយ ក៏យ៉ាងហោច​ណាស់នៅបន្សល់កេរ្តិ៍ឈ្មោះទុកអោយកូនខ្មែរជំនាន់ក្រោយ​ចងចាំបានថា​កូនខ្មែរ​មិនចោរម្សៀតទេ​ ស៊ូស្លាប់ខ្លួនដើម្បីការពារជនស្លូតត្រង់​ ប្រសើរជាងអោនក្បាលរស់ព្រោះការពារជនខិលខូចដេរ ។












No comments