Header Ads

មិនសរសើរមិនបាន!!!! ជាថ្មីម្តងទៀតកម្ពុជា​នឹង​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​ជាង​៤០០​នាក់​បន្ថែម​ទៀត​ទៅ​បរទេស​







នេះបើតា​មការ​ជូនដំណឹង​របស់អ្នកនាំពាក្យ​ក្រ​សួនៅដើមខែ ឧសភា ឆ្នំា ២០១៨នេះកម្ពុជា​នឹង​រៀបចំបញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​ក្រោម​ស្លាក​អង្គការ​សហប្រ​ជា​ជាតិ​ជាង​៤០០​នាក់​បន្ថែម​ទៀត​ទៅ​បរទេស​។ឯកឧត្តម ឈុំ សុជាត អ្នកនាំពាក្យក្រ​សួង​ការពារ​ជាតិ​សរសេរ​លើទំព័រហ្វេសនាព្រឹក​នេះ​ថា​កងកម្លាំង​កម្ពុជា​ចំនួន៤២៨​នាក់​នឹង​ត្រូវ​បញ្ជូន​ទៅកាន់​ប្រ​ទេស​ម៉ាលី និង​សាធារណរដ្ឋ​ស៊ូដង់​ខាង​ត្បូង។


 បើ​តាម​ឯកឧត្តម​អ្នកនាំពាក្យ​ កងកម្លាំង​ដែល​ត្រូវ​បញ្ជូន​ទៅ​កាន់ប្រ​ទេស​ម៉ាលីមាន​កងវិស្វកម្ម​ព្រលាន​យន្តហោះ​ចំនួន​១៦៥​នាក់ និង​កងកម្ទេច​គ្រាប់​មិនទាន់​ផ្ទុះ​ចំនួន​១៤៤​នាក់។ ដោយ​ឡែក​កងរាជអាវុធហត្ថចំនួន​១១៩​នាក់​ផ្សេងទៀត​នឹ​ងត្រូវបញ្ជូន​ទៅ​បំពេញ​បេសកកម្មនៅ​សាធារណរដ្ឋ​ស៊ូដង់​ខាងត្បូង។​








ឯកឧត្តម​សរសេរបន្តថា៖ «ព័ត៌មានចុងក្រោយ បង្ហាញថា រហូតដល់ពេលនេះ កម្ពុជាមានកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ប្រមាណ៨១៣នាក់ កំពុងបំពេញបេសកកម្ម នៅប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ម៉ាលី និងអាហ្រ្វិកកណ្តាល»៕




No comments