Header Ads

វីដេអូ​ បង្ហាញអំពី​ មន្ត្រីចរាចរ​ រាជធានីភ្នំពេញ​ កូនចៅរបស់លោក​ ចេវ​ ហាក់​ ដាក់ប៉ុស្តិពួនស្ទាក់ជំរឹតលុយជនបរទេសនៅផ្លូវព្រះមុនីវង្ស​ ២០​ ដុល្លារ​ ត្រូវបានចែកចាយពេញ​ ហ្វេកប៊ុក



 យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​កមួយចំនួន​នៅ​វៀតណាម បាន​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប ដោយ​បុរស​ជនជាតិ​វៀតណាម​ម្នាក់ បាន​ថត​ពី​សកម្មភាព នៅ​ពេល​ដែល​នគរបាល​ចរាចរណ៍​ប្រទេស​កម្ពុជា បាន​ឃាត់​ម៉ូតូ​របស់​គាត់​ដែល​ជិះ​ល្មើស​ច្បាស់​ស្រុក​ខ្មែរ (​មិន​គោរព​ភ្លើង​សញ្ញា​ចរ​ចរណ៍​) ហើយ​ផាកពិន័យ​ជា​ប្រាប់​ចំនួន២០​ដុល្លារ ធ្វើ​ឲ្យ​មានការ​ស៊ែ​រត​ៗ​គ្នា យ៉ាងច្រើន​នៅ​លើ​បណ្តាញ​សង្គម​មួយ​នេះ​ ។
នៅ​ក្នុង​វី​ដេ​អូ​នោះ​ដែរ គឺ​ជនជាតិ​វៀតណាម​ខាងលើ បាន​ជិះ​ម៉ូតូ​ឆ្លងកាត់ទៅមុខ ដោយមិន​ឈប់​នៅពេល​មាន​ភ្លើង​សញ្ញា​ពណ៌​ក្រហម ហើយ​មួក​របស់​គាត់ មាន​បំពាក់​កាមេរ៉ា​នៅ​ខាងលើ​ផង​ដែរ ហើយ​ខណៈ​ពេល​ដែល​ប៉ូលិស​ឃាត់​នោះ មាន​ប៉ូលិស​ម្នាក់​បាន​និយាយ ទៅ​កាន់​ជនជាតិ​វៀតណាម​នោះ​ថា សុំ​មើល​ប័ណ្ណបើកបរ និង​យក​ម៉ូតូ​ទៅ​កាន់​ប៉ុស្តិ៍ ប៉ុន្តែ​បើ​មាន​លុយ​អាច​បន្តដំណើរ​ទៅ​មុខ​ទៀត​បាន ។
ជនជាតិ​វៀតណាម​សួរ​ជា​ភាសា​អង់គ្លេស​ថា តើ​ត្រូវការ​លុយ​ប៉ុន្មាន លោក​ប៉ូលិស​ក៏​បាន​ប្រាប់​ថា ២០​ដុល្លារ តែ​ពេល​នោះ​លោក​ប៉ូលិស ក៏​បានឃើញ​មាន​កាមេរ៉ា នៅ​លើ​ក្បាល​របស់​ជនជាតិ​វៀតណាម​ដែរ ក៏​បាន​ស្នើ​ឲ្យ​ជនជាតិ​វៀតណាម ដក​មួក​របស់​ខ្លួន​ចេញ​សិន តែ​ទោះជា​យ៉ាងណា ជនជាតិ​វៀតណាម​នោះ បាន​ថត​ជាប់​សកម្មភាព​ទារ​លុយ របស់​នគរបាល​ចរាចរណ៍​ខ្មែរ​ទាំង​អស់ហើយ ។
នេះ​ជា​ទ​ង្វើ​មួយ​ដ៏​គួរ​ឲ្យ​ខ្មាស់​អៀន​ជាទី​បំផុត ហើយ​វី​ដេ​អូ​ឃ្លី​ប​នេះ ត្រូវ​បាន​ល្បី​សុះសាយ ពេញ​បណ្តាញ​សង្គម​វៀតណាម​ផង​ដែរ ហើយ​យើង​មិនដឹង​ច្បាស់​ទេ​ថា អក្សរ​ដែល​សរសេរ​នៅ​លើ​វី​ដេ​អូ​នោះ មាន​ន័យ​ដូច​ម្តេច​ខ្លះ​នោះ​ឡើយ ។បញ្ហា​នេះ ធ្វើ​អោយ​មានការ​វាយតម្លៃ​មិនល្អ​ពីសំណាក់​​ទេសចរ​បរទេស ទៅ​លើ​កិត្តិយស និង​កិត្តិនាម​របស់​អ្នក​អនុវត្តន៍​ច្បាប់ ពោល​គឺ​នគរបាល​ចរាចរណ៍​នេះឯង ៕








No comments