តោះមើល ទិដ្ឋភាពទូទៅ នៃ ពិធីក្រុងពាលី និងសូត្រមន្ត មង្គលការ របស់ អែនជី នៅថ្ងៃនេះពិតជាអស្ចារ្យណាស់
ថ្ងៃអាពាហ៍ពិពាហ៍របស់តារាចម្រៀង អែនជី នឹងចូលមកដល់នាថ្ងៃនេះហើ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ ដែលកម្មវិធីមួយនេះនឹងត្រូវបានប្រារព្ធឡើងនៅឯសណ្ឋាគារ សុខាភ្នំពេញ។ ហើយសម្រាប់កាលពីម្សិលមិញនេះ អែនជី មានកម្មវិធីពិសេសមួយគឺ ជប់លៀងលាភាពនៅលីវ ព្រមជាមួយការចូលរួមពីសំណាក់មិត្តភ័ក្តិស្និតស្នាលមួយចំនួនផងដែរ។ ចំណែកក្នុងថ្ងៃនេះវិញ គេបានឃើញក្នុងហ្វេសប៊ុករបស់ អែនជី បានបង្ហោះរូបជាច្រើនសន្លឹកទាក់ទងការប្រារព្ធពិធីក្រុងពាលី និងសូត្រមន្ត មុនដល់ថ្ងៃមង្គលការ នៅថ្ងៃស្អែកនេះ។
ការបង្ហាញថ្ងៃនេះ ក៏បានធ្វើឲ្យមហាជនទូទៅដែលស្គាល់នាង បានសម្តែងនូវអារម្មណ៍អបអរសាទរជាខ្លាំងនៅពេលឃើញបែបនេះ ដោយពួកគេទាំងនោះបានជួបពរឲ្យអ្នកទាំងពីរស្រឡាញ់គ្នាជារៀងរហូត ហើយក៏មានអ្នកខ្លះលួចសរសើរថា មួយគូនេះពិតជាសមស្អាតខ្លាំងណាស់ សុទ្ធតែស្រស់ស្អាត៕
Post a Comment