Header Ads

អាសូរណាស់លោកអើយ! និស្សិតសេដ្ឋកិច្ចឆ្នាំទី៤ ខំប្រឹងរៀនខ្លាំងពេក រហូតទាល់តែ មានជំងឺសរសៃប្រសាទ ហើយស្រាប់តែចង.ក



ភ្នំពេញ ៖ ស្ត្រីម្នាក់ បានព្យាយាមទូរស័ព្ទទៅប្អូនប្រុសរបស់ខ្លួនជាច្រើនដង តែមិនមានអ្នកលើកសោះ ទើបសង្ស័យក៏ធ្វើដំណើរមកមើលដល់បន្ទប់ជួល លុះពេលបើកទ្វារចូលទៅមើល ក៏ស្រាប់តែជួបរឿងដ៏រន្ធត់មួយ ដោយឃើញប្អូនប្រុសរបស់ខ្លួនបានចងកសម្លាប់ខ្លួន ក្នុងបន្ទប់បាត់ ទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាល​ពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលមួយកន្លែង ក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ។






បុរសគំនិតខ្លី ដែលចងកធ្វើអត្តឃាតមានឈ្មោះអ៊ុយ សត្យា អាយុ២៦ឆ្នាំ ធ្វើការងារនៅកំពង់ផែក្រុងភ្នំពេញ ស្នាក់នៅបន្ទប់ជួលក្នុង ភូមិសង្កាត កើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិខ្លាគ្រហឹម ឃុំតាមេម ស្រុកត្រាំកក់ ខេត្តតាកែវ។








តាមសម្តីបងស្រីរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្អូនប្រុសរបស់គាត់ (ជនរងគ្រោះ) បានកើតមានជំងឺប្រចាំកាយរាប់ឆ្នាំមកហើយ និងតែងតែលេបថ្នាំជាប់ជាប្រចាំតែ។ នៅមុនពេលកើតហេតុ គាត់បានទូរស័ព្ទទៅសួរសុខទុក្ខប្អូនប្រុសដូចសព្វដង ប៉ុន្តែពេលខលចូល បែរជាមិនមានមនុស្សទទួលសោះ លុះគាត់ព្យាយាម



ខលជាច្រើនដងនៅតែគ្មានមនុស្សលើក ទើបគាត់មានការសង្ស័យ ក៏ប្រញាប់ធ្វើដំណើរទៅរកប្អូនប្រុសដល់បន្ទប់ជួលតែម្តង។ លុះពេលទៅដល់ បើកទ្វារចូលទៅមើលក្នុងបន្ទប់ ស្រាប់តែប្រទះឃើញ ប្អូនប្រុសរបស់គាត់ បានចងកសម្លាប់ខ្លួនបាត់ ទៅហើយ ទើបធ្វើឱ្យគាត់ស្រែកឆោឡោ ផ្អើលដល់អ្នកជិតខាងចោមរោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យចុះមកជួយអន្តរាគមន៍តែម្តង។


ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចជំនាញ បានចុះពិនិត្យដល់ទីតាំងកើទហេតុភ្លាមៗ បន្ទាប់មកក៏ពិនិត្យ និងធ្វើ កោសល្យវិចិ័យសពរួច បញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតប្រាកដមែន។ មូលហេតុដោយសារតែជនរងគ្រោះតូចចិត្ត នឹងកើតមានជំងឺប្រចាំកាយ។


សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដឹកទៅកាន់ស្រុកំណើតឯខេត្តតាកែវ ដេម្បិីរៀបចំធ្វើបុណ្យតាម ប្រពៃណី៕