Header Ads

ឃាត់ខ្លួន ជនជាតិ​វៀតណាម​ប្រុស​-​ស្រី​២២​នាក់​ទៀត​ហើយ​ លួច​ឆ្លង​ដែន​ និង​កំពុង​ស្នាក់​នៅ​ធ្វើ​ការងារ​ខុសច្បាប់



​ភ្នំពេញ​ ៖​ ជនជាតិ​វៀតណាម​ប្រុស​-​ស្រី​ចំនួន​២២​នាក់​ដែល​លួច​ឆ្លង​ដែន​ និង​កំពុង​ស្នាក់​នៅ​ធ្វើ​ការងារ​ខុសច្បាប់​ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។​នៅ​ថ្ងៃ​ទី​១៨​ ខែមេសា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ០៩​ព្រឹក​ កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដឹកនាំ​ដោយ​ លោក​អនុសេនីយ៍ឯក​ វង្ស​ ខេមរា​ ជា​នាយ​រង​ការិយាល័យ​ បាន​ចុះ​សហការ​ជាមួយ​នាយកដ្ឋាន​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ និង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌឫស្សីកែវ​ សម្របសម្រួល​ផ្លូវច្បាប់​ដោយ​លោក​ សៀង​ សុខ​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​លោក​ លឹ​ម​ ស៊ា​ង​ហៃ​ ក្រឡាបញ្ជី​ ចុះ​ត្រួតពិនិត្យ​ ជនជាតិ​វៀតណាម​ ដែល​លួច​ឆ្លង​ដែន​ និង​កំពុង​ស្នាក់​នៅ​ធ្វើ​ការងារ​ខុសច្បាប់​ស្ថិត​នៅ​ហាង​កាហ្វេ​ និង​ហាង​ម៉ាស្សា​ ចំនួន​០៣​ទីតាំង​។​

ជា​លទ្ធផល​ ពិនិត្យ​ឃើញ​មាន​ ជនជាតិ​វៀតណាម​ សរុប​ចំនួន​២២​នាក់​ (​ស្រី​១២​នាក់​)​ ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​។​ ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​។​

​ទីតាំង​ទី​០១៖​ សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ ចំនួន​០៦​នាក់​ស្រី​។​
​ទីតាំង​ទី​០២៖​ សង្កាត់​ទួល​សង្កែ​១​ ខណ្ឌឫស្សីកែវ​ ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ ចំនួន​០៧​នាក់​(​ស្រី​០៣​នាក់​)​។​​ទីតាំង​ទី​០៣៖​ សង្កាត់​ឫស្សី​កែវ​ ខណ្ឌ​ឬ​ស្សី​កែវ​ ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ ចំនួន​០៩​នាក់​ (​ស្រី​០៣​នាក់​)៕






No comments