Update! ឈាមស្រែកស្បែកហៅ! ឃាតករ ដែលសម្លាប់ស្ត្រីម៉ាស្សាយ៉ាងសាហាវ នៅខណ្ឌចំការមនកាលពីម្សិលមិញ ចាប់បានហើយ(មានវីដេអូ)
ឈាមស្រែកស្បែកហៅ! ឃាតករ ដែលសម្លាប់ស្ត្រីម៉ាស្សាយ៉ាងសាហាវ នៅខណ្ឌចំការមនកាលពីម្សិលមិញ ចាប់បានហើយ។ឥឡូវនេះសមត្ថកិច្ចកំពុងធ្វើការសាកសួរ។
សូមរំលឹកផងដែរ៖ ស្រ្តីម៉ាស្សា(ខេ អេស )ម្នាក់បានស្លាប់ក្នុងផ្ទះជួលសង្ស័យជាករណីឃាតកម្ម ប្លន់យក ទ្រព្យសម្បត្តិនិងបង្កការភ្ញាក់ផ្អេីលដល់ប្រជា ពលរដ្ឋប្ដឹងសមត្ថកិច្ចចុះមកកន្លែងកេីតហេតុឡោមព័ន្ធហាមឃាត់ចូលក្រៅពីសមត្ថកិច្ច។
ហេតុការណ៍នេះបង្កកាភ្ញាក់ផ្អើលកាលពីវេលា ម៉ោង៧និង០០នាទីព្រឹក ថ្ងៃអង្គា ៣កើត ខែ ពិសាខ ឆ្នាំច សំរឹទ្ធស័ក ពស២៥៦២ ត្រូវនិងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួល លេខ៣៦៥ តាមផ្លូវលេខ១៦៣ ក្រុម១៦ ស្ថិតនៅភូមិ២ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន ។
សមត្ថកិច្ចបានស្រាវជ្រាវដឹងពីអត្តសញ្ញាណនារីរងគ្រោះដែលត្រូវជនដៃដល់អារ.ក សម្លាប់ក្នុងផ្ទះមួយកន្លែង ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន នៅរសៀល ថ្ងៃទី17 ខែមេសា ឆ្នាំ២០១៨ នេះ ។
នារីរងគ្រោះជាស្ត្រីមេម៉ាយមានកូនប្រុសតូចៗ ចំនួន ២នាក់ស្ថិតនៅក្នុងបន្ទុកផងដែរ។ ហើយជាជំហានដំបូងត្រូវបានមតិមួយចំនួនធ្វើការសន្និដ្ឋានថា ករណីឃាតកម្មនេះ អាចមកពីការអារ.ក ប្លន់យកទ្រព្យសម្បត្តិច្រើនជាង ព្រោះនាងជាមនុស្សដែលតែងតែពាក់ខ្សែ.ក ខ្សែដៃ កងដៃ និងគ្រឿងអលង្ការជាច្រើននៅជាប់នឹងខ្លួន ចំណែកឯអីវ៉ាននៅក្នុងផ្ទះ គឺត្រូវបានគេរើកកកាយរាយប៉ាយពេញផ្ទះផងដែរ។
បុរសសង្ស័យឈ្មោះ តុង សុឹម ភេទប្រុស អាយុ ៣៩ឆ្នាំមុខរបរសន្តិសុខ ត្រូវបានសមត្ថកិច្ចឃាត់ ខ្លួនយកទៅសួរនាំដើម្បីស្រាវជ្រាវរកមុខជន សង្ស័យ។
សពមានឈ្មោះ សួង លីនណាហៅលេខ១៦ ភេទស្រី អាយុ៣០ឆ្នាំ មុខរបរបុគ្គលិក ម៉ាស្សា ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើតនៅ ភូមិភ្នំសំពៅកើត ឃ៉ំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងបនស្លាប់នៅជាន់ទី១ដោយមិន ទាន់ដឹងមូលហេតុនៅឡេីយ ។
បុរសប្អូនប្រុសសព ឈ្មោះ សួង វិបុល អាយុ ២៩ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនស្នាក់នៅបន្ទប់ជួល បានប្រាប់អោយដឹងថាមុនពេលកេីតហេតុគាត់ មេីលតាមរយះពត៍មានមានគេបង្ហោះហេីយ មានការសង្ស័យជាបងស្រីបង្កេីតរបស់ខ្លួន ដោយពត៍មានសរសេរថាស្ត្រីម្នាក់ជាបុគ្គលិក ម៉ាស្សា ខេ អេស បានស្លាប់ក្នុងផ្ទះជួលក្រោយ មកក៏ជិះម៉ូតូមកមេីលអោយដឹងច្បាស់ពេលមកដល់ ហើយមក៏សួរនាំសមត្ថកិច្ចទេីបដឹងថាជាបងស្រីបង្កេីតគាត់ស្លាប់ពិតមែនតែសមត្ថកិច្ចមិនទាន់សន្និដ្ឋានជាករណីអ្វីនៅឡេីយទេ ។
បុរសជាប្អូនប្រុសបង្កេីតសពបានបន្តទៀតថាគាត់ មានបងប្អូនចំនួន៦នាក់ប្រុស១ ស្រី៥នាក់ ចំណែកបងស្រីដែលស្លាប់ជាកូនស្រីច្បងហេីយគាត់ជាស្រ្តីមេម៉ាយកូនប្រុស២នាក់ម្នាក់ និង អាយុ៥ឆ្នាំ ម្នាក់ទៀតមានអាយុ២ឆ្នាំជាងតែបានចែកផ្លូវគ្នារយះពេលជាង២ឆ្នាំហេីយហេីយ ក៏មិនដឹងថាមានទំនាក់ទំនងជាមួយអ្នកណាទៀត ទេតែដឹងតែបងស្រីបង្កេីតគាត់ធ្លាប់និយាយថា មានលុយខ្លះដែរចង់ទិញដីបង់រំលួសដែលគេ បង្ហោះតាមបណ្ដាញសង្គមហ្វេសបុករួចក៏បានតបជាមួយបងស្រីគាត់ថាទុកលុយសិនទៅចង់ទិញដីពុះឡូតិ៍លក់ទាល់តែមេីលទីតាំងអោយច្បាស់សិនតែមិនបានប៉ុន្មានផងស្រាប់តែឥលូវបងស្រីខ្ញុំស្លាប់ចោលរូបគាត់បាត់និងស្នេីអោយសមត្ថកិច្ចរកហេតុផលអ្នកដែលប្រព្រឹត្តលេីបងស្រីគាត់ផង ហេីយក្រោយពីសមត្ថកិច្ចត្រួតពិនិត្យសពបងស្រីគាត់រួចនិងយកសពទៅស្រុកកំណេីតដេីម្បីជួបជុំកូនប្រុស២នាក់នៅស្រុកកំណេីតវិញ ។
ស្រ្តីឈ្មោះ អឹម ចាន់ណា ភេទស្រី អាយុ៣៦ ឆ្នាំ មុខរបរបុគ្គលិកផ្នែកម៉ាស្សា ស្នាក់នៅផ្ទះជួលកេីតហេតុខាងលេីបានប្រាប់អ្នកយកពត៍មានថាមុន កេីតហេតុ យប់មិញបានជិះម៉ូតូដេីរលេងជាមិត្តប្រុសគាត់ដេីរលេងរហូតទាល់តែយប់ហេីយក៏ បានដេកនៅផ្ទះមិត្តប្រុសគាត់នៅចំការដូង រហូត ដល់ភ្លឺបានមកវិញតែមិនទាន់ចូលផ្ទះជួលទេក៏ បានដេីរចូលហាងម៉ាស្សានិយាយលេងមួយ សន្ទុះទេីបដេីរទៅបន្ទប់ជួលដេីម្បីងូតទឹកដូរ សំលៀកបំពាក់ចូលធ្វេីការតែពេលឡេីង ទៅ ដល់ជាន់ទី១មានក្លិនស្អុយហេីយ ក្លិនឆ្អាបឈាម ហើយបានស្រែកសួរស្រ្តីរងគ្រោះដែលមាន នាម១៦ តែមិនលឺឆ្លេីយតបហេីយបានបេីកទ្វាបន្ទប់ ក៏ស្រឡាំងកាំងឃេីញស្រ្តីរងគ្រោះផ្គាប់មុខ រ និង ឥដ្ឋមាន ឈាមដាបពេញឥដ្ឋទេីបគាត់រត់ទៅប្រាប់ថៅកែប្តឹងសមត្ថកិច្ច ចុះមកដល់កន្លែងកេីតហេតុ។ តែស្រ្តីរងគ្រោះសពថ្ងៃលុយកាក់ មិនសូវដាក់នៅជាប់ និង ខ្លួនច្រេីនតែប្រេី សៀវភៅធានាគារតែមានគ្រឿងអលង្កាពាក់នៅលេីខ្លួនសពមានពាក់ចិញ្ចៀន ខ្សែក ខ្សែដៃតែគាត់ភ័យពេកមិនដឹងថាមានបាត់គ្រឿងអលង្កាដែរឬអត់ទេដោយភ័យពេកប្រញាប់ រត់មកប្រាប់ថៅកែហេីយករណីខាងលេីនេះច្បាស់ជាមានអ្នកណាប្រព្រឹត្តមកលេីស្រ្តីរងគ្រោះហេីយ ដោយ ក្នុងបន្ទប់ដេកគាត់ហូរឈាមខ្លាំងណាស់តែបេីស្រ្តីរងគ្រោះធ្វេីអត្តឃាតនោះមិនអាចទេ ដោយរាល់ថ្ងៃចង់ទិញដីឬផ្ទះតាមហ្វេសបុកខ្លាំងណាស់ណាមួយតែងតែតុបតែខ្លួនគឺមិនដែលចេះពិបាកចិត្តអ្វីទេទោះបីគាត់ជាស្រ្តីមេម៉ាយក៏ដោយនោះ ។
មន្ត្រីសមត្ថកិច្ចបានខ្សិបប្រាប់អោយដឹងថា ពាក់ ព័ន្ធករណីឃាត់កម្មស្ត្រីវ័យ ៣០ឆ្នាំខាងលើនេះមិនមែនជាករណីសម្លាប់ប្លន់ទ្រព្យសម្បត្តិអ្វីនោះទេ គឺអាចជាករណីគំនំច្រើនជាងព្រោះស្ត្រីម៉ាស្សាមិនមានទ្រព្យសម្បត្តិរាប់ម៉ឺនដុល្លាក្នុងខ្លួន នោះទេ។
សមត្ថកិច្ចបានប្រាប់ថាដោយកម្លាំងជំនាញ សហការជាមួយខាងនគរបាលបច្ចេកទេសកោសល្យវិច្ឆ័យស្នងការរាជធានីភ្នំពេញដេីម្បីត្រួតពិនិត្យសពស្រ្តីរងគ្រោះនៅបន្ទប់ផ្ទះជួលនៅជាន់ទី១ គឺស្ត្រីខាងលើស្លាប់ដោយសារយកខ្សែរិតក ហើយចាប់ក្បាលបោក និង ថ្មបណ្ដាលអោយបែកហូឈាមស្រោចពេញបន្ទប់ជួលតែម្តង។
បច្ចុប្បន្ននេះសមត្ថកិច្ចកំពុងតែញាប់ដៃញាប់ជើងស្រាវជ្រាវរកមូលហេតុពិតប្រាកដ ដែលបណ្តាលឱ្យមានករណីដ៏សាហាវបែបនេះ ៕








Post a Comment