សាហាវណាស់! ថៅកែខារ៉ាអូខេជនជាតិចិន ផ្ទុះហិង្សាលើតារាភាពយន្តខ្មែរ
ភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសជនជាតិចិនម្នាក់ និងជាថៅកែហាងខារ៉ាអូខេយីហោ QI HAO GONG GOAN ផងនោះ បានបង្ខំឲ្យនារីម្នាក់អង្គុយបំរើភ្ញៀវ ព្រមទាំងឲ្យចេញទៅផងដែរ តែនាងមិនព្រមក៏ដើរចេញក្រៅ ស្រាប់តែថៅកែរូបនេះបានច្រាននាង វាយ និងធាក់មួយជើង ហើយក៏ព្រួតគ្នាវាយថែមទៀតផង ដែលបានបង្កឲ្យមានភ្ញាក់ផ្អើលដល់សមត្ថកិច្ច រួមទាំងប្រជាពលរដ្ឋកាលពីវេលាម៉ោង៨ ទៅ ៩ យប់ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៅចំណុចមុខខារ៉ាអូខេយីហោ QI HAO GONG GOAN ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រោយពីកើតហេតុភ្លាមៗថៅកែហាងខារ៉ាអូខេខាងលើបានសងថ្លៃជំងឺចិត្តចំនួន៥០០ដុល្លារ តែនារីរងគ្រោះមិនព្រម ទើបនាងទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានចុះមកជួយអន្តរាគមន៍ ដើម្បីហៅជនបង្កទៅដោះស្រាយតាមច្បាប់។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ពីដំណើររឿងមួយនេះសូមទស្សនាវីដេអូខាងក្រោម៕
Post a Comment