កោះទន្សាយ និងកោះ ៣០ ទៀត អាចនឹងដកពីឯកជន មកចូលជាទ្រព្យរដ្ឋវិញ
សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថារដ្ឋអាចនឹងដកកោះចំនួន៣០មកវិញពីដៃក្រុមហ៊ុនឯកជន ក្រោយពីពួកគេមិនមានការអភិវឌ្ឍអ្វីនោះទេ។ក្រោយពីពិធីសម្ពោធបើកឲ្យដំណើរការ
សណ្ឋាគារលំដាប់ផ្កាយ៥ «ដឹរ៉ូយ៉ាល់ សេន កោះរ៉ុង»នៅព្រឹកមិញនេះ សម្ដេចបានប្រកាសថាមន្ត្រីគួរតែពិនិត្យមើលកោះផ្សេងៗ ដែលគ្រប់គ្រងដោយក្រុមហ៊ុនឯកជន ប៉ុន្តែមិនមានការអភិវឌ្ឍ។
ប្រសិនបើរកឃើញថាពិតមិនអភិវឌ្ឍមែន នោះរដ្ឋត្រូវតែយកមកវិញ ដើម្បីដាក់ឱ្យក្រុមហ៊ុនផ្សេងអភិវឌ្ឍម្ដង។កោះដែលមិនមានការអភិវឌ្ឍនោះ មានប្រមាណជា៣០កោះឯណោះ នៅតាមសមុទ្រនានា។
ខណៈដែលកោះទន្សាយ ក៏ស្ថិតក្នុងការចង់ដកមកគ្រប់គ្រងដោយរដ្ឋវិញដែរ។ សម្ដេចបានបញ្ជាក់បន្ថែមទៀតថា កោះទាំងអស់ជាសម្បត្តិរបស់រដ្ឋ បើទោះជាឯកជនជាអ្នកអភិវឌ្ឍក៏ដោយ។ ដូច្នេះ រដ្ឋអាចដកយកមកគ្រប់គ្រងវិញពេលណាក៏បាន៕
Post a Comment