វិធីសាស្ត្រធម្មជាតិងាយៗ ក្នុងការកម្ចាត់ កំណកកំបោ ចេញពីធ្មេញ
គ្រឿងផ្សំ
- ម្សៅសូដា (Baking soda)
- ច្រាស់ដុះធ្មេញ
- ទឹកសម្អាតធ្មេញភឺរ៉ូសាយ ឬ Hydrogen peroxide
- អំបិល
- ទឹក និងពែងទឹក
- ដែក ឬឈឺឆ្កិះធ្មេញ
- ទឹកខ្ពុលមាត់
ម្សៅសូដា គឺជាគ្រឿងផ្សំដោយមានប្រជាប្រិយភាព និងប្រសិទ្ធភាពបំផុតសម្រាប់ការកម្ចាត់កំណកកំបោ។ ទឹកសម្អាតធ្មេញភឺរ៉ូសាយ គឺត្រូវបានប្រើប្រាស់ក្នុងវិជ្ជទន្តពេទ្យដើម្បីធ្វើឲ្យធ្មេញស ជៀសផុតពីការមានកំណក និងជួយព្យាបាលជំងឺរាក់សុីធ្មេញ។
របៀបធ្វើ
ជំហានទី 1:
លាយផ្សៅសូដាមួយស្លាបព្រា ជាមួយនឹងអំបិលកន្លះស្លាបព្រាចូលក្នុងពែងមួយ។ ក្រោយពីអ្នកជ្រលក់ច្រាស់ដុសធ្មេញរបស់អ្នកក្នុងទឹកក្តៅអ៊ុនៗរួចហើយ អ្នកត្រូវជ្រលក់ច្រាស់នោះក្នុងរូបមន្តដែលផ្សំរួចខាងដើម។ ដុះធ្មេញជាមួយនឹងច្រាស់នោះ និងស្តោះចេញ។ បន្តធ្វើបែបនេះរយៈពេល៥នាទី។
ជំហានទី 2:
លាយទឹកសម្អាតធ្មេញភឺរ៉ូសាយមួយពែងពេញជាមួយនឹងទឹកក្តៅអ៊ុនកន្លះពែង និងខ្ពុលសម្អាតមាត់របស់អ្នកសម្រាប់រយៈពេលមួយនាទី បន្ទាប់មក ស្តោះចេញ និងលាងមាត់ចេញជាមួយនឹងទឹកត្រជាក់កន្លះពែង។
ជំហានទី 3:
ឆ្កិះ ឬដុសយកកំណកពណ៌លឿងចេញពីធ្មេញជាមួយនឹងឈើឆ្កិះធ្មេញ។ សូមប្រុងប្រយ័ត្នកុំឲ្យប៉ះទៅនឹងអញ្ចាញពីព្រោះវាអាចធ្វើឲ្យឈឺ និងខូចអញ្ចាញ។
ជំហានទី 4:
ខ្ពុលមាត់ចេញជាមួយនឹងទឹកខ្ពុលមាត់ លាង និងធ្វើបែបនេះរយៈពេលពីរថ្ងៃម្តង នោះអ្នកនឹងអាចកម្ចាត់កំណកបានយ៉ាងជោគជ័យ៕







Post a Comment