ជួយស៊ែរផង! សមត្ថកិច្ចកំពុងតែតាមស្វែងរក ចាប់ខ្លួនជនសង្ស័យគ្រប់ច្រកល្ហក! នេះជារូបថតជងសង្ស័យអារ.កសម្លាប់ម្តាយ និងកូនប្រុស២នាក់ យ៉ាងសាហាវព្រៃផ្សៃបំផុត
ពេលនេះជនសង្ស័យថាជាឃាតករត្រូវបានស្គាល់ហើយ។ ឃាតករនោះគឺជាប្តីចុងរបស់សាកសពស្រ្តីរងគ្រោះ។
ជនសង្ស័យមានឈ្មោះ ជ្រាំង ភូ អាយុ៤៨ឆ្នាំ មានស្រុកកំណើតនៅភូមិអកមូល ឃុំម្រាម
ស្រុករមាសហែក ខេត្តស្វាយរៀង បានគេចខ្លួនបាត់ បន្ទាប់ពីសម្លាប់ប្រពន្ធនិងកូនដើមរួច ។នៅកន្លែងកើតហេតុ គេបានឃើញខ្សែ.ក និងលុយមួយចំនួន ព្រមទាំងម៉ូតូ១គ្រឿង ដែលគេសង្ស័យថា
ជារបស់ជនល្មើសជាប្តីចុង ហើយខណៈពេលនេះ សមត្ថកិច្ចកំពុងតែតាមស្វែងរក ចាប់ខ្លួនជនសង្ស័យគ្រប់ច្រកល្ហក ៕
សូមបព្ចាក់ថា៖កាលពីកាលពីថ្ងៃទី១ ខែមេសាឆ្នំា ២០១៨ មាន ឃាតកម្មដ័សាហាវឃោឃៅមួួយបានកើតឡើងក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយស្ត្រីជាម្តាយ និងកូនប្រុសពីរនាក់ត្រូវឃាតករអារកសម្លាប់យ៉ាងអាណោចអាធម។ហេតុការណ៏នេះ ត្រូវបានអ្នកជិតខាងផ្ទះរបស់ស្រ្តីរងងគ្រោះបានរាយការណ៏មកសមត្ថកិច្ចមូលដ្ឋាន។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះទី១៖ ឈ្មោះ ឃាន សុខលាន ភេទស្រីអាយុ៤៣ឆ្នាំ ជាតិខ្មែរ (ម្ដាយ) ភូមិដូងឃុំ ថ្មពេជ្រ ស្រុកត្បូងឃ្មុំ, ទី២៖ ឈ្មោះ ធឿន វណ្ណៈ ភេទប្រុស អាយុ១៧ឆ្នាំ និងទី៣៖ ឈ្មោះ ធឿន ធារី ភេទប្រុសអាយុ ១១ឆ្នាំ ស្លាប់ដោយសារមានស្នាមកាំបិតអារ.ក។
តាមសម្តីស្រី្តឈ្មោះថា សេង នាង ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ នៅភូមិរើល ឃុំដូនតី ស្រុកពញាក្រែក ត្រូវជាបងថ្លៃជនរងគ្រោះ បាន យកផ្អកមកឲ្យជនរងគ្រោះ ឈ្មោះ ឃាន សុខ លាន ភេទស្រីអាយុ៤៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិដូងឃុំថ្មពេជ្រ ស្រុកខេត្តត្បូងឃ្មុំ។ ខណៈ ពេលមកដល់ឃើញផ្ទះស្ងាត់ខុសពីធម្មតា មិនឃើញ បើកទ្វារលក់ដូរ ដូចសព្វដង ហើយគាត់ដើរចូល ដល់ក្រោមផ្ទះឃើញមានស្នាមឈាមហូរ តាមសរសរផ្ទះ ហើយបានឡើងទៅលើផ្ទះ រុញទ្វារចូលទៅឃើញជនរងគ្រោះ ដេកស្លាប់ទាំងអស់មានម្ដាយ និងកូនប្រុស២នាក់ទៀត។












Post a Comment