Header Ads

ក្តៅ! បុរសដែល លួចបង្ខំរួមរ័ក្សជាមួយនាងប្អូនជាអនីតិជន បែករឿងប្តឹងប៉ូលីសឃាត់ខ្លួន ខាងស្រីព្រមដកពាក្យបណ្តឹង ជាថ្នូរយកធ្វើប្រពន្ធទាំងពីរ



ភ្នំពេញ ៖ បុគ្គលិកក្រុមហ៊ុនកាំមីនតែលម្នាក់ចិត្ត លោភ តណ្ហាធំសម្បើម បង្កើតល្បែងស្នេហ៍រួមមេត្រីជាមួយនារីជាបងហើយ ឆ្លៀតកេសបង្ខំរួមមេត្រី ដល់សុីជម្រៅជាមួយនាងជាប្អូនម្នាក់ ទៀតជាអនីតិជនអាយុទើប១៤ឆ្នាំ បានព្រហ្មចារីយ៍ទាំងបង ទាំងប្អូន បែកធ្លាយរឿងក្រុមគ្រួសារប្តឹងប៉ូលីសចាប់ឃាត់ខ្លួន កាលពីវេលា ម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅបន្ទប់ជួល ផ្លូវ១០១៩ ភូមិរិងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រហូតដល់ព្រឹកថ្ងៃទី២៨ ខែមេសានេះ លេចឮពត៌មានក្រៅផ្លូវការ ពីភាគីសងខាង ដោយភាគីខាងក្មេងស្រីរងគ្រោះយល់ព្រមដកៈាក្យបណ្តឹង ជាថ្នូរទៅនឹង ជនសង្ស័យទទួលយកនារីទាំង២ នាក់ធ្វើជាភរិយា តែទោះជាយ៉ាងណាក្តី ករណីខាងលើពាក់ព័ន្ធទៅនឹង រំលោភសេពសន្ទវៈ លើក្មេងស្រីជាអនីតិជន អាយុទើប១៤ឆ្នាំ ចាំជាក់ មានសំបុត្រកំណើតត្រឹមត្រូវហើយច្បាស់លាស់ សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ នាព្រឹកថ្ងៃទី២៩ ខែមេសា នេះហើយ ។

ជនលូកថ្លើមសុីព្រហ្មចារីយ៍ នារី២នាក់បងប្អូនខាងលើ ឈ្មោះ ឡេង លីនផៃសាន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនកាំមីនតែល ស្នាក់នៅផ្ទះលេខ២៥ផ្លូវ២៨បេតេ ភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ខ ស ន អាយុ១៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល តាមផ្លូវ១៩៨៨ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើតឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ រីឯនារីជាបងឈ្មោះ ខ ស ណ អាយុ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើតកំណើត ស្រុកកៀនស្វាយ ខេត្តកណ្តាល ។


តាមប្រភពពីសាច់ញាតិក្មេងស្រីបានឲ្យដឹងថា ជនសង្ស័យនិងនាង ខ ស ណ ជាបង ត្រូវជាគូរស្នេហ៍នឹងគ្នា ស្នាក់នៅបន្ទប់ជួលជាមួយគ្នាតាំងពីអំឡុងឆ្នាំ២០១៦មកម្លេះ ហើយមកដល់អំឡុងខែធ្នូ ឆ្នាំ២០១៧ ជនសង្ស័យបានចាប់បង្ខំរំលោភ រហូតបានសម្រេចមួយលើទៅលើនារី ខ ស ន ជានាងប្អូន ហើយជាអនីតិជន គ្រាដែល នាងទៅលេងបន្ទប់បងស្រី កន្លែងកើតហេតុ ទោះជាករណីខាងលើកើតឡើងសម្រាប់ នារីជាប្អូន តែភាគីរងគ្រោះមិនបានប្តឹងផ្តល់ឡើយ បន្ទាប់ពីមានការលួងលោមពីជនល្មោភតណ្ហា រហូតមកដល់យប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ថ្មីៗនេះ ជនសង្ស័យឆ្លៀតឱកាស ចាប់បង្ខំរំលោភ រហូតបានសម្រេច ជាលើកទី២ បំផ្លាញព្រហ្មចារីយ៍នាងជាអនីតិជន ស្នេហ៍នាងបង បានរួម ភេទជាមួយនាងប្អូនទៀត បែកធ្លាយរឿង ក្រុមគ្រួសារក្មេងស្រីប្តឹងប៉ូលីសចាប់ខ្លួនជនសង្ស័យ នាយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ដើម្បីចាត់ ការទៅតាមនីតិវិធី ។
តាមប្រភពក្រៅផ្លូវការ ក្រោយឃាត់ខ្លួនជន សង្ស័យ តាមបណ្តឹងក្រុមគ្រួសារជនរងគ្រោះ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ ភាគីសងខាង បានសម្របសម្រួលគ្នាចរចាក្រៅប្រព័ន្ធ ដោយជនសង្ស័យយល់ព្រមស្ម័គទទួល នាងៗទាំង២នាក់បងប្អូនធ្វើជាប្រពន្ធ ជាថ្នូរទៅ នឹង ដកពាក្យបណ្តឹង ។
តែទោះជាយ៉ាងណាក្តី ករណីរំលោភសេពសន្ទវៈលើក្មេងស្រីជាអនីតិជនខាងលើ សមត្ថកិច្ចបានអនុវត្តន៍ទៅតាមនីតិវិធី កសាងសំណុំរឿងបញ្ជូនទៅតុលាកានាព្រឹកថ្ងៃទី២៩ ខែមេសា ថ្វីបើ ភាគីសងខាង ត្រូវរ៉ូវគ្នាយ៉ាងណាក្តី តែភាគីនារី ជាអនីតិជន អាយុទើប១៤ឆ្នាំ មានឯកសារ សំបុត្រកំណើតត្រឹមត្រូវ ច្បាស់លាស់ ការ សម្រេចយ៉ាងណានោះ ស្ថិតលើស្ថាប័ណតុលាកា ជាអ្នកសម្រេចលើជោគវាសនា ជនសង្ស័យ បុគ្គលិកក្រុមហ៊ុនកាំមីនតែល ខាងលើ ៕

No comments