Update!រឿងមន្ត្រីចរាចររាជធានីទារលុយជនបរទេស ២០ ដុល្លារ បង្ករការរឹះគន់កក្រើក Facebook
ថ្មីនេះៗ តាមរយះហ្វេកប៊ុក Vannak Pheng បានសរសេរបង្ហោះថា ៖និយាយរឿងមន្ត្រីចរាចររាជធានីទារលុយជនបរទេស ២០ ដុល្លារ បង្ករការរឹះគន់កក្រើក Facebook ។
សូមរំលឹកផងដែរ៖យោងតាមហ្វេសប៊ុកផេកមួយចំនួននៅវៀតណាម បានបង្ហោះវីដេអូឃ្លីប ដោយបុរសជនជាតិវៀតណាមម្នាក់ បានថតពីសកម្មភាព នៅពេលដែលនគរបាលចរាចរណ៍ប្រទេសកម្ពុជា បានឃាត់ម៉ូតូរបស់គាត់ដែលជិះល្មើសច្បាស់ស្រុកខ្មែរ (មិនគោរពភ្លើងសញ្ញាចរចរណ៍) ហើយផាកពិន័យជាប្រាប់ចំនួន២០ដុល្លារ ធ្វើឲ្យមានការស៊ែរតៗគ្នា យ៉ាងច្រើននៅលើបណ្តាញសង្គមមួយនេះ ។នៅក្នុងវីដេអូនោះដែរ គឺជនជាតិវៀតណាមខាងលើ បានជិះម៉ូតូឆ្លងកាត់ទៅមុខ ដោយមិនឈប់នៅពេលមានភ្លើងសញ្ញាពណ៌ក្រហម ហើយមួករបស់គាត់ មានបំពាក់កាមេរ៉ានៅខាងលើផងដែរ ហើយខណៈពេលដែលប៉ូលិសឃាត់នោះ មានប៉ូលិសម្នាក់បាននិយាយ ទៅកាន់ជនជាតិវៀតណាមនោះថា សុំមើលប័ណ្ណបើកបរ និងយកម៉ូតូទៅកាន់ប៉ុស្តិ៍ ប៉ុន្តែបើមានលុយអាចបន្តដំណើរទៅមុខទៀតបាន ។
នេះជាទង្វើមួយដ៏គួរឲ្យខ្មាស់អៀនជាទីបំផុត ហើយវីដេអូឃ្លីបនេះ ត្រូវបានល្បីសុះសាយ ពេញបណ្តាញសង្គមវៀតណាមផងដែរ ហើយយើងមិនដឹងច្បាស់ទេថា អក្សរដែលសរសេរនៅលើវីដេអូនោះ មានន័យដូចម្តេចខ្លះនោះឡើយ ។បញ្ហានេះ ធ្វើអោយមានការវាយតម្លៃមិនល្អពីសំណាក់ទេសចរបរទេស ទៅលើកិត្តិយស និងកិត្តិនាមរបស់អ្នកអនុវត្តន៍ច្បាប់ ពោលគឺនគរបាលចរាចរណ៍នេះឯង ៕
Post a Comment