សុទ្ធតែស្អាតៗលោកអើយ!!! សមត្ថកិច្ច ចុះបិទផ្ទះបន ឃាត់ខ្លួនជនសង្ស័យ ជនជាតិវៀតណាម ៣នាក់
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចបានចុះឆែកឆេរ និងបិទទីតាំងផ្ទះបនមួយកន្លែង ស្ថិតនៅផ្ទះលេខ៧២E0 ផ្លូវលេខ១២៦ ភូមិ២ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម៣នាក់។ ហើយកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះឃាត់ខ្លួនជនសង្ស័យ៣នាក់ ជាម្ចាស់ទីតាំងបើកបម្រើផ្លូវភេទ (ផ្ទះបន) ដើម្បីចាត់ការតាមច្បាប់។
ជនសង្ស័យទាំង៣នាក់នេះរួមមាន៖
ទី១. ង្វៀង ហ៊ីអ៊ិក ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិវៀតណាម
ទី២. ង្វៀង មែន ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិវៀតណាម
ទី៣. ង្វៀង ធូវេ ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិវៀតណាម
រីឯជនរងគ្រោះឈ្មោះ ង្វៀង ត្រាវ ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិវៀតណាម និងម្នាក់ទៀតឈ្មោះ ង្វៀង ធីលីង ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិវៀតណាម ។
ក្រៅពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចក៏រឹបអូសបានវត្ថុតាងមួយចំនួន ដែលមានស្រោមមិនទាន់ប្រើ និងប្រើហើយ ព្រមទាំងមានសៀវភៅកត់ត្រា៤ក្បាល។ ចំណែក ជនសង្ស័យ និងជនរងគ្រោះ ត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីសាកសួរបំភ្លឺ៕
Post a Comment