Header Ads

ឈាមស្រែកស្បែកហៅ! ចាប់​បាន​ឃាតក​សម្លាប់​ថៅកែ​បន្លាស់រថយន្តខេត្តសៀមរាប




សៀមរាប ៖ ឃាតករ​ដែល​បាន​សម្លាប់​ថៅកែ​លក់​គ្រឿងបន្លាស់​រថយន្ត ប្លន់​យក​ទ្រព្យសម្បត្តិ នៅ​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៨​នេះ ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការ​ខេត្ត​ចាប់​បាន​ហើយ នៅ​ត្រង់​ចំណុចរ​ង្វ​ង៉​មូល ភូមិ​ព្រៃ​គុយ ឃុំ​អំពិល ស្រុក​ប្រាសាទបាគង នៅ​ល្ងាច​ថ្ងៃ​ទី​២៥ មេ​សា ២០១៨ ។
ប៉ូលិស បានអោយ​ដឹង​ថា ជនសង្ស័យ​ដែល​ចាប់ខ្លួន​បាន​នេះ មានឈ្មោះ ព្រហ្ម សុ​ព្រឹក្ស ហៅ​ថា​ន អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ចាន់​ស ឃុំ​ចាន់​ស ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។
ជនសង្ស័យ​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​កំពុង​សាកសួរ ហើយ​បន្ត​កសាង​សុំ​ណុំ​រឿង​ទៅ​តុលាការ ។
សូម​បញ្ជាក់​ថា ករណី​ឃាតកម្ម​មួយ​បាន​កើតឡើង​ដោយ​ជនសង្ស័យ បាន​ធ្វើ​សកម្មភាព​ចាក់​សម្លាប់​ជន​រង​គ្រោះជា​ថៅកែ​លក់​គ្រឿងបន្លាស់​រថយន្ត ដោយ​កាំបិត​ចុង​ស្រួច​ចំ​បំពង់ក​បណ្ដាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម រួច​ហើយ​ក៏​ប្រមូល​យក​ទ្រព្យសម្បត្តិ​រួច​គេចខ្លួន​បាត់ ។
ករណី​ឃាតកម្ម​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​ជា​៩​យប់​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​នៅផ្ទះ​លក់​គ្រឿងបន្លាស់​រថយន្ដ (​គ្មាន​ផ្លា​ក់​យី​យោ​) ស្ថិត​នៅ​ក្រុម​ទី​៩ ភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៨ មាន​គេ​ប្រទះ​ឃើញ​សព ទើប​មានការ​ភ្ញាក់ផ្អើល​ឡើង ។
សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ពិត បារាំង ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​លក់​គ្រឿងបន្លាស់​រថយន្ត ។
សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ទ្រព្យសម្បត្តិ ដែល​បាត់បង់​មិន​ទាន់​ដឹង ព្រោះ​ជន​រង​គ្រោះ​ស្នាក់​នៅ​ម្នាក់ឯង ។ ករណី​នេះ​ជនល្មើស បាន​ដោះ​យក​កាមេរ៉ា​សុវត្ថិភាព រួច​គេចខ្លួន​បាត់ ។ រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​២៥ មេ​សា ២០១៨​ទើប​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការ​ខេត្ត​ចាប់​បាន ៕





No comments