Update!!! ទីបំផុតថៅកែខារ៉ាអូខេ ជនជាតិចិន ដែលបានវាយតប់នារីដ៏ស្រស់ស្អាត បានផ្តិតមេដៃបញ្ចប់រឿងហើយ ជាមួយសំណងជាទឹកប្រាក់រហូតដល់ទៅ...(មានវីដេអូ)
នៅមុននេះបន្តិច នារីដ៏ស្រស់ស្អាត Fi Fi បានចេញវីដេអូ live មួយដែលនិយាពីថៅកែខារ៉ាអូខេ ជនជាតិចិនម្នាក់ដែលបានវាយតប់គាត់នោះ បានព្រមផ្តិតមេដៃទទួលកំហុស ព្រមជាមួយសំណងជាទឹកប្រាក់ដ៏ច្រើនគួរសម ដោយបញ្ចប់រឿងនេះនៅចំពោះមុខច្បាប់។ ហើយក្នុងនោះ Fi Fi បានសរសេរសារមួយផងដែរថា "សុំបង្ហាញលិខិតទទួលទោសនឹងសំណងទឹកប្រាក់8000$តាមផ្លូវច្បាប់នឹងបញ្ចប់រឿងរបស់ជនបង្ករដែលជាជនជាតិចិន។"។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូនេះទាំងអស់គ្នា។
គួររំលឹកឡើងវិញបន្តិចផងដែរថា មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសជនជាតិចិនម្នាក់ និងជាថៅកែហាងខារ៉ាអូខេយីហោ QI HAO GONG GOAN ផងនោះ បានបង្ខំឲ្យនារីម្នាក់អង្គុយបំរើភ្ញៀវ ព្រមទាំងឲ្យចេញទៅផងដែរ តែនាងមិនព្រមក៏ដើរចេញក្រៅ ស្រាប់តែថៅកែរូបនេះបានច្រាននាង វាយ និងធាក់មួយជើង ហើយក៏ព្រួតគ្នាវាយថែមទៀតផង ដែលបានបង្កឲ្យមានភ្ញាក់ផ្អើលដល់សមត្ថកិច្ច រួមទាំងប្រជាពលរដ្ឋកាលពីវេលាម៉ោង៨ ទៅ ៩ យប់ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៅចំណុចមុខខារ៉ាអូខេយីហោ QI HAO GONG GOAN ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ៕
Post a Comment