សូម្បីតែ ! ស្ដេចប្រដាល់ថៃ Buakaw ទទួលស្គាល់ខ្លួនមានដើមកំណើតខ្មែរដើម (វីដេអូ)
ស្ដេចប្រដាល់ Buakaw បានទទួលស្គាល់ថាខ្លួនមានដើមកំណើតជាខ្មែរដើម ឬគេហៅថាខ្មែរសុរិន្ទ ក្រោយពីរូបគេបានជួបជាមួយលោកតាក្រមាមាស សាន គឹមស៊ានក្នុងវីដេអូមួយអំឡុងពេល Buakaw មកស្វែងយល់ពីក្បាច់ល្បុក្កតោខ្មែរនៅខេត្តសៀមរាប អ្នកប្រដាល់ថៃខាងលើនេះ
បានទៅជួបផ្ទាល់ជាមួយលោកតា សាន គឹមស៊ាន។ លោកតា គ្រាន់តែឃើញ Buakaw ភ្លាម បានដឹងភ្លាមថាសាច់ឈាមរបស់តារាប្រដាល់ថៃម្នាក់នេះ គឺពិតជាមានដើមកំណើតជាខ្មែរដើមជាក់ជាមិនខាន។ ក្រោយពីបានឮដូច្នេះភ្លាម ស្ដេចប្រដាល់នៅថៃ វៃមិនដែលខ្លាចនរណានេះ ក៏មិនបានប្រកែកដែរ ដោយទទួលស្គាល់ថាខ្លួនមានដើមកំណើតជាខ្មែរពិតប្រាកដមែន ព្រោះកើតនៅខេត្តសុរិនប្រទេសថៃ។
Buakaw កើតនៅទឹកដីសុរិន ប្រទេសថៃ។ ឈ្មោះដើម គឺ សម្បត្តិ ។ កីឡាករវ័យ មានឪពុកឈ្មោះ ឡេង និងម្ដាយឈ្មោះ ផាន។ ជាអ្នកស្រុក សម្រោង ថាប ខេត្តសុរិន ដែលជាអតីតទឹកដីរបស់ប្រទេសកម្ពុជា៕
ទស្សនាវីដេអូ៖
Post a Comment