Header Ads

ស្អាតកប់ម៉ង!!! ទីបំផុត លោក នី រតនា បានបង្ហាញមុខគូដណ្តឹងជាផ្លូវការហើយ (មានវីដេអូ)





ប៉ុន្មានថ្ងៃចុងក្រោយនេះ មានលេចលឺដំណឹងដ៏រីករាយ និងភ្ញាក់ផ្អើលមួយ ទាក់ទង តារាចម្រៀង​ដែលមានសម្លេងផ្អែមល្ហែម និងលួងលោមគឺ នី រតនា ទាក់ទងថ្ងៃ​ភ្ជាប់ពាក្យ​របស់លោកជា​មួយ​នារី​ដែលមានដ៏ស្រស់​ស្អាតម្នាក់ ដែលមាន​វ័យក្មេង អាយុប្រហាក់ប្រហែលគ្នា​។​ ហើយនារី​ស្រស់ស្អាត​ម្នាក់នេះ គឺជា​កូន​ថៅកែ​លក់​ផលិតផល​សម្អាង​ល្បី​មួយ​នៅ​ក្រុងភ្នំពេញយើងតែម្តង ។ ដោយ​តាម​គម្រោង​កម្មវិធី​ភ្ជាប់ពាក្យមួយនេះ នឹង​រៀបចំឡើង​នៅ​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨។​


ចំពោះដំណឹងមួយនេះ ពិតជាពិតប្រាកដមែន ដោយក្នុងថ្ងៃនេះលោក នី រតនា បានបង្ហាញមុខគូដណ្តឹងជាផ្លូវការហើយ ជាមួយសម្រស់ពិតជាស្រស់ស្អាតខ្លាំងណាស់ ព្រមទាំងនៅក្មេងទៀត ដោយមានការចូលរួមពីតារាចម្រៀង និងសិល្បៈ ជាច្រើននាក់ផងដែរ ដែលមានដូចជា ប៉ាច គីមមួយ វី ឌីណែត និង ឈិន រតនៈ ជាដើម។ ដំណឹងមួយនេះក៏បានធ្វើឲ្យ​អ្នកគាំទ្រ​ជាច្រើន​របស់លោក មានក្តីរំភើបរីករាយ បូករួមពាក្យជូនពរ និងអបអរសាទរជាច្រើន៕













No comments