Header Ads

មិនមែនកាត់តទេ គឺមង្គលការស្នេហាតាវ័យ88និងក្រមុំ60ផ្លាយ 17/5/2018(ភូមិកំបោរ.ស្វាយស.វ៉ារិន)





សៀមរាប ៖ បណ្តាអ្នកលេងហ្វេសប៊ុកបានធ្វើការចែកចាយឥតសំចៃលើរូបភាពជាច្រើនសន្លឹកស្តីពីគូស្នេហ៍វ័យចំណាស់មួយគូ ដែលបង្ហាញពីទិដ្ឋភាពដែលពួកគាត់បានចូលរោងការ ទោះបីខ្លួនមានវ័យចំណាស់ក៏ដោយក្តី។


ក្រោយពីរូបភាពទាំងនេះបានចែកចាយនោះ បណ្តាអ្នកលេងហ្វេសប៊ុកក៏បានពោលសរសើរពីចំណងស្នេហ៍របស់គូស្នេហ៍វ័យចំណាស់នេះ ថាពួកគាត់ពិតជាស្មោះស្ម័គ្រនឹងគ្នាមែនស៊ូរង់ចាំជួបមនុស្សដែលខ្លាំងស្រលាញ់ហើយបានរៀបការនៅពេលនេះទៀតផង ហើយអ្នកខ្លះក៏បានពោលបែបប្រៀបធៀបថាគូស្នេហ៍យុវវ័យបើបានផ្អែមល្ហែមប៉ុណ្ណឹងបានហើយ ហើយអ្នកខ្លះក៏បានលើកឡើងបែបលេងសើចថា ក្មេងៗសុំខ្មាសទៀតផង។


គួរឲ្យដឹងដែរថាមកទល់ពេលនេះអាពាហ៍ពិពាហ៍របស់គូស្នេហ៍ដ៏ផ្អែមល្ហែមនេះគេពុំទាន់បានស្គាល់ពីអត្តសញ្ញាណនៅឡើយទេ តែដឹងថាកូនកំលោះវ័យ៨៨ឆ្នាំ រីឯកូនក្រមុំវ័យ៦០ផ្លាយ ហើយពិធីមង្គលការដែលកើតមានពិតនេះធ្វើឡើងនៅភូមិកំបោរ ឃុំស្វាយ ស្រុកវ៉ារិន ខេត្តសៀមរាប៕








No comments