ទឹកចិត្តមិនអាចកាត់ថ្លៃបានឡើយ!! លោកជំទាវ ទ្រី សុខា ផ្ដល់អំណោយជូនប្អូនស្រីក្រីក្រទើបសម្រាលកូនរួចនៅខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង : នៅព្រឹកថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៨ វេលាម៉ោង ៧:៤៥ នាទី ខ្ញុំបាទរួមនឹងអាជ្ញាធរឃុំឆ្នុកទ្រូ និង ស្រុកបរិបូរណ៌ រួមទាំងអ្នសារព័ត៌មានផងបាននាំយកអំណោយជាថវិកា ៥០០ ដុល្លារ របស់លោកជំទាវ ទ្រី សុខា ពិធីការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទៅជូនប្អូនស្រី ភឹម គឹមយី អាយុ ២១ ឆ្នាំ ប្ដីឈ្មោះ ម៉ក់ តាក់ ២៦ ឆ្នាំ ភូមិ-ឃុំ ឆ្នុកទ្រូ ស្រុក បរិបូរណ៍ ខេត្ត កំពង់ឆ្នាំង ដែលទើបសម្រាលកូនហើយមានជីវភាពក្រីក្ររស់នៅក្នុងខ្ទមតូចមួយ ។
ក្រៅពីអំណោយរបស់លោកជំទាវ ទ្រី សុខា សាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង ឧបត្ថម្ភអង្ករ ១បាវ សារ៉ុង ១ ភួយ ១ មី ១កេស ត្រីខ ក្រម៉ា ១ ចំណែកក្រុមការងារចុះជួយខេត្តកំពង់ឆ្នាំង ឧបត្ថម្ភថវិកា ១៩៤០០០០ រៀល ប្អូនស្រី Yin Mala ឧបត្ថម្ភ ១០០០០០ រៀល ។
ប្អូនស្រី ភឹម គឹមយី និង ប្ដី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកជំទាវ ទ្រី សុខា និង សប្បុរសជនទាំងអស់ រួមទាំងអាជ្ញាធរដែនដី ដែលបានជួយឧបត្ថម្ភដល់នាងដែលទើបសម្រាលកូនហើយមានជីវភាពខ្វះខាត ។ សូមគោរពជូនពរលោកជំទាវ និង សប្បុរសជនទាំងអស់ ជួបប្រទះតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ប្រភព៖Vannak Pheng







Post a Comment