Header Ads

ចុមមានរឿងអីបានជា កំពូលតួឯកស្រីក្នុងរឿងបុព្វេ​សន្និវាស កញ្ញា Bella ត្រូវប៉ូលីសហៅសួរចម្លើយ

ថៃ ៖ នាង Bella កំពុងតែក្លាយជាតារាល្បីខ្លាំងប្រចាំប្រទេសថៃ ក្រោយនាងបានក្លាយជាតួឯកស្រី ក្នុងខ្សែភាពយន្តរឿង ‹‹បុព្វេ​សន្និវាស ››​។ ប៉ុន្តែស្រាប់តែម្សិលមិញ កញ្ញា Bella Ranee ក៏ផ្ទុះបញ្ហាមួយ ដោយថ្នាំសម្រកទម្ងន់របស់នាង ត្រូវបានប៉ូលីសហាមឃាត់ជាបណ្ដោះអាសន្ន។
ជាក់ស្ដែង កាលពីម្សិលមិញ កញ្ញា Bella បានចូលខ្លូនបំភ្លឺលើករណីខាងលើ ដោយនាងបានបញ្ជាក់ថា ដោយឆ្លងកាត់តាមរយៈការ ត្រួតពិនិត្យយ៉ាងត្រឹមត្រូវ របស់ក្រសួងចំណីអាហារ។ ជាពិសេស នាងបន្តទៀតថា មូលហេតុដែលនាងត្រូវបានប៉ូលីសកោះហៅបែបនេះ ព្រោះតែការផ្សព្វផ្សាយផលិតផលមួយនេះ លើសពីការពិតពេក ដែលធ្វើឲ្យក្រសួងចំណីអាហារ ហៅមកបញ្ជាក់ពីប្រសិទ្ធភាពរបស់វាជាថ្មី។
យ៉ាងណាមិញ រឿងរ៉ាវនេះ ក៏ត្រូវបានបញ្ចប់ ដោយសារតែ នាងព្រមចូលខ្លួនដោះស្រាយ ហើយក៏បានព្រមបង់ថ្លៃផាកពិន័យចំនួន ៥០០០បាតផងដែរ ៕ 


ប្រភព៖ khmerload

No comments