Header Ads

ជួបសម្ភាសន៍ប្អូនស្រីឈឺពោះឆ្លងទន្លេរដែលគ្មានលុយ​ ១០​ ម៊ឺនរៀលអោយពេទ្យស្រុកបរិបូរណ៍​ ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង​ :​ នៅព្រឹកថ្ងៃទី​ ១៨​ ខែ​ ឧសភា​ ឆ្នាំ​ ២០១៨​ វេលា​ម៉ោង​ ៧:៤៥​ នាទី​ ​ ខ្ញុំបាទ​រួមនឹងអាជ្ញាធរ​ឃុំ​ឆ្នុកទ្រូ​ និង​ ស្រុកបរិបូរណ៌​ រួមទាំងអ្នសារព័ត៌មានផងបាន​នាំយកអំណោយជាថវិកា​ ៥០០​ ដុល្លារ​ របស់​លោកជំទាវ​ ទ្រី​ សុខា​ ពិធីការផ្ទាល់​សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ទៅជូនប្អូនស្រី​ ភឹម​ គឹមយី​ អាយុ​ ២១​ ឆ្នាំ​ ប្ដីឈ្មោះ​ ម៉ក់​ តាក់​ ២៦​ ឆ្នាំ​ ភូមិ​-ឃុំ​ ឆ្នុកទ្រូ​ ស្រុក​ បរិបូរណ៍​ ខេត្ត​ កំពង់ឆ្នាំង​ ដែលទើបសម្រាលកូ​នហើយមានជីវភាពក្រីក្រ​រស់នៅក្នុងខ្ទមតូចមួយ ។​




ក្រៅពីអំណោយរបស់លោកជំទាវ​ ទ្រី​ សុខា​ សាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង​ ឧបត្ថម្ភ​អង្ករ​ ១បាវ​ សារ៉ុង​ ១​ ភួយ​ ១​ មី​ ១កេស​ ត្រីខ​ ក្រម៉ា​ ១​ ចំណែក​ក្រុមការងារ​ចុះជួយខេត្តកំពង់ឆ្នាំង​ ឧបត្ថម្ភ​ថវិកា​ ១៩៤០០០០​ រៀល​ ប្អូនស្រី​ Yin Mala ឧបត្ថម្ភ​ ១០០០០០​ រៀល​ ។​



No comments