គួរឲ្យរន្ធត់!! ឈូសឆាយដីប៉ះចំគ្រាប់ផ្ទុះបណ្តាលឲ្យបើុងតៃកុងខ្ទាតចេញក្រៅរងរបួសធ្ងន់…
ភ្នំពេញ៖ (ដំណឹងបឋម) នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨ មានករណីផ្ទុះគ្រាប់ដោយបង្ករឲ្យមានកាភ្ញាក់ផ្អើលមួយបានកើតឡើងនៅម្តុំក្រោយវត្តទួលសុភាឃួន ដែលស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បើតាមសម្តីដែលអ្នករស់នៅក្បែរនោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានបុរសម្នាក់កំពុងតែបើកអាប៊ុលឈូសឆាយដី ហើយក៍ឈូសចំគ្រាប់មិនទាន់ផ្ទុះបណ្តាលឲ្យ ផ្ទុះប៉ើងតៃកុងចេញអាប៊ុលនោះបណ្តាលឲ្យរងរបួសធ្ងន់ ។
ហើយភ្លាមៗនោះក៍មានរថយន្តសង្រ្គោះបន្ទាន់៧១១ក៍មកដឹកជនរងគ្រោះទៅសង្រ្គោះនៅមន្ទីពេទ្យ កុសមះ ហើយមកដល់ពេលនេះជនរងគ្រោះមានសភាពធ្ងន់ធ្ងរយ៉ាងណានោះយើងពុំអាចដឹងច្បាស់ឡើយ ៕
(មានវិដេអូ)





Post a Comment