បើមិនមើលមុខ ប្រាកដជាគិតថា ជាព្រាប សុវត្ថិហើយ បើសម្លេងដូចគ្នាយ៉ាងនេះ (មានវីដេអូ)
ភ្នំពេញ៖ ថ្មីៗនេះបេក្ខជនមួយរូប នៅក្នុងកម្មវិធីប្រលងសមត្ថភាពច្រៀង «The Melody» របស់ទូរទស្សន៍ប៉ុស្តិ៍បាយ័ន បានធ្វើឲ្យទស្សនិកជនគ្រប់គ្នា ចំពោះទឹកដមសម្លេងស្រដៀងលោក ព្រាប សុវត្ថិ និងបច្ចេកទេសនៃការច្រៀងរបស់បេក្ខជនរូបនេះ។
ជាការពិតណាស់ បេក្ខជន ហួន សំអុល បានលើកយកនូវបទចម្រៀងរបស់ កំពូលតារាចម្រៀងព្រាប សុវត្ថិចំណងជើងថា «សល់អារម្មណ៍» យកមកប្រកួតនៅក្នុងវគ្គ Wall Audition សប្តាហ៍ទី២ នៃកម្មវិធី «The Melody» ។
យ៉ាងណាមិញ ការបង្ហើរសម្លេងរបស់លោក បានធ្វើឲ្យគណៈកម្មាការស្ញើចសរសើរជាខ្លាំង រហូតក្រោកឈរទះដៃឲ្យ ក្រោយពីការសម្តែងចប់។
ក្នុងនោះ លោក សួន ពិសិដ្ឋ បានលើកឡើងថា បទចម្រៀងនេះ គឺជាបទចម្រៀងដែលលោកនិពន្ធជូន តារាចម្រៀងព្រាប សុវត្ថិ ដោយសារតែលោកយល់ថា មានតែតារាចម្រៀងរូបនេះទេ ទើបមានសមត្ថភាពសាកសមនឹងច្រៀងបទចម្រៀង ដែលមានចង្វាក់ពិបាកបែប Ballad នេះ។ ប៉ុន្តែមិនថាយ៉ាងណា លោកពិតជាកោតសរសើរចំពោះបេក្ខជន ហួន សំអុល ខ្លាំងមែនទែន ដែលចេះប្រើបច្ចេកសម្លេងបានត្រឹមត្រូវ និងមានទឹកដមសម្លេងខ្ពស់ល្អផងដែរ៕






Post a Comment