Header Ads

មានរឿងអីបានជា​ កំពូលតារា ខាត់ សុឃីម លែងចង់បានកូន តាមពិតដោយសាររឿងមួយនេះសោះ



តារាចម្រៀង និងសម្តែងជើងចាស់ដ៏ល្បីឈ្មោះ អ្នកនាង ខាត់ សុឃីម បើទោះបីជាវ័យរៀងជ្រេបន្តិចមែន ប៉ុន្តែកេរ្តិ៍ឈ្មោះក្នុងវិស័យសិល្បៈនៅតែល្បីល្បាញ ហើយនាពេលថ្មីៗនេះ អ្នកនាង ខាត់ សុឃីម កាន់តែមានប្រជាប្រិយភាពមួយកំរិតទៀត បន្ទាប់ពីដើរតួកាច់ឆ្នាស់ឈ្លោះគ្នាមិនចេះចប់ជាមួយនឹងអ្នកនាង ពេជ្រ សោភា នៅក្នុងរឿងភាគថ្មីរបស់ស្ថានីយទូរទស្សន៍ហង្សមាស គឺរឿង “បិសាចគួរឲ្យស្រលាញ់”។
មុននេះបន្តិចអ្នកនាង ខាត់ សុឃីម ស្រាប់តែបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា លែងចង់បានកូនទៀត ដោយសារតែវីដេអូវះកាត់សម្រាលកូនមួយ ឃើញហើយគួរឲ្យរន្ធត់យ៉ាងខ្លាំង។ អ្នកនាងបានឲ្យដឹងថា “ដល់តែឃើញអញ្ចឹង លែងចង់បានកូនទៀតហើយ ទំរាំបាន កូនមួយៗ ម្តាយត្រូវឆ្លងកាត់ការស្លាប់ ណាកូនៗ (មើលហើយញរ័ដៃទទ្រើក)”។ 








No comments