ស្រស់ស្អាតណាស់ហើយ នៅចេះត្បាញក្រមាទៀត ធ្វើឲ្យទទួលបានការស្រលាញ់ចូលចិត្តពីចាស់ៗ ក្នុងភូមិគ្រប់ៗ គ្នា
បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០១៧ កញ្ញា Paulina Yos បានត្រលប់មកទឹកដីកម្ពុជាសារជាថ្មី ក្នុងបំណងពាំនាំយកផ្សព្វផ្សាយ និងចូលរួមលើកស្ទួយវប្បធម៌ជាតិ។ ក្រោយចូលរួមក្នុងសកម្មភាពសង្គមអស់ជាច្រើនក្នុងរយៈពេលកន្លងមកនេះ ពេលនេះបវរកញ្ញាចក្រវាលកម្ពុជាបានចូលរួមទៅកន្លែងត្បាញក្រមានៅខេត្តកំពង់ស្ពឺ ដោយថែមទាំងបានរៀនត្បាញក្រមាដោយផ្ទាល់ទៀតផង។
អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ទោះបីជានឿយហត់យ៉ាងណាក្ដី ក៏នៅលើទឹកមុខរបស់នាងបានបង្ហាញភាពរីករាយ និងមានស្នាមញញឹមរាក់ទាក់ទៅចាស់ៗ ក្នុងភូមិ ធ្វើឲ្យទទួលបានការស្រលាញ់ចូលចិត្តពីអ្នកភូមិនៅទីនោះមិនតិចទេ។ តោះទស្សនារូបភាពខាងក្រោម៖








Post a Comment