អាសូរណាស់លោកអើយ តារាសម្តែង តូយ៉ា ជួបទុក្ខធំ ព្រោះប្អូនស្រីជួបគ្រោះចរាចរណ៍ខណៈដែលជិតដល់ថ្ងៃទទួលសញ្ញាប័ត្រ
តារាសម្តែងប្រុសរូបសង្ហាលោក ប៊ុនម៉ា តូយ៉ា ជាកូនកាត់ថៃ-ឡាវ ដែលមានឪពុកជាជនជាតិថៃ និងម្តាយជាជនជាតិឡាវរស់នៅកម្ពុជា ទោះបីជាលោកទើបតែប្រឡូកក្នុងវិស័យសិល្បៈក្តីប៉ុន្តែលោកកំពុងតែត្រូវប៉ាន់ក្នុងការថតស្ពត ការសម្តែងខ្សែភាពយន្តនានា។ ហើយថ្មីៗនេះ តូយ៉ា ទើបតែបញ្ជប់ការសិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រងផងដែរ។
ខណៈដែលកំពុងមានភាពជោគជ័យក្នុងការងារ និងរឿងសិក្សា ស្រាប់តែនៅថ្ងៃនេះ តូយ៉ា បានប្រកាសដំណឹងគួរឲ្យតក់ស្លុតមួយថា ប្អូនស្រីរបស់លោកជួបគ្រោះថ្នាក់ចរាចរណ៍ អ្វីកាន់តែរន្ធត់នោះប្អូនស្រីរបស់លោកក៏នឹងត្រូវទទួលសញ្ញាប័ត្រនៅថ្ងៃខាងមុខនេះផងដែរ។ ដោយ តូយ៉ា បានបង្ហោះសាររួមជាមួយនឹងរូបភាពទឹកមុខស្រពាប់ស្រពោន ដោយបានសរសេរថា៖ ប្អូនស្រីខ្ញុំស្លាប់ហេីយគ្រោះថ្នាក់ចរាចរណ៍ ជិតដល់ថ្ងៃទទួលសញ្ញាប័ត្រហេីយប្អូនស្រីអេីយ”៕







Post a Comment