ធ្លាប់តែឃើញ រថភ្លើង រត់លើដី និងក្រោមដី តែក្នុងពេលខាងមុខ អ្នកនឹងឃើញ រថភ្លើងក្រោមដី ក្រោមទន្លេ ចៅប្រយ៉ាម្តង កសាងឡើង ដោយស៊ីម៉ង់ត៍ SCG
ភ្នំពេញ៖ ប្រហែលជា២ឆ្នាំខាងមុខទៀត ស្ថានីយ៍រថភ្លើងក្រោមដី Sanamcgai MRT ស្ថិតនៅក្រោមដងទន្លេ ចៅប្រយ៉ា នឹងដាក់ឲ្យប្រើប្រាស់ ដែលជាផ្នែកមួយ នៃខ្សែរថភ្លើងក្រោមដី Blue Line Metro បានប្រើប្រាស់ ស៊ីម៉ង់ត៍ SCG។
ស្ថានីយ៍រថភ្លើងក្រោមដី Sanamcgai MRT ត្រូវបានមន្រ្តីជំនាញ ខាងទទួលបន្ទុក សាងសង់ អះអាងថា អាចកាត់បន្ថយនៃការចំណាយបានច្រើន ព្រោះថា បើជិះរថយន្តតាក់ស៊ី និង រថយន្តក្រុង ត្រូវចំណាយលុយច្រើន តែបើប្រើប្រាស់ រថភ្លើងនេះវិញ ចំណាយលុយតិចបំផុត។ ចំពោះស្ថានីយ៍រថភ្លើងនេះ មានប្រវែង២,៦គីឡូម៉ែត្រ តម្រូវឲ្យមានបច្ចេកវិទ្យាទំនើប ក្នុងការសាងសង់ ក៏ដូចជាគ្រោងសំណង់ ដែលរឹងមាំនិងជាប់បានយូរ។ ក្នុងនោះផលិតផល បេតុងអេសស៊ីជី ត្រូវបានរចនានិងការអភិវឌ្ឍបេតុង សម្រាប់គម្រោងសាងសង់ ដែលទាមទារ ឲ្យមានគុណភាព ជាក់លាក់ខ្លាំង ដោយសារតែស្ថានីយ៍នេះ ជាស្ថានីយ៍ក្រោមដី ហើយស្ថិតក្រោមដងទន្លេ។ ហើយជាពិសេស រថភ្លើងក្រោមដីមួយនេះ ត្រូវបានគេសរសើរថា ជារថភ្លើងស្រស់ស្អាតជាងគេ ចំនួន៤ ក្នុងប្រទេសថៃ។
ផលិតផលអេសស៊ីជី បានអភិវឌ្ឍន៍បេតុង៤ សម្រាប់គម្រោងរួមមានដូចជា
១) បេតុងកករឹងលឿន ដែលមានភាពរឹងមាំពិសេស កករឹងលឿនជាងបេតុងធម្មតា សមស្របសម្រាប់ការប្រើប្រាស់គម្រោង ពេលវេលាកំណត់ ដូចជាផ្លូវថ្នល់ និងផ្លូវល្បឿនលឿនជាដើម។
២) បេតុងគ្រឹះខួង ជាបេតុងមានរូបមន្ត កែលម្អបន្ថែមសម្រាប់គ្រឹះខួង។ កាត់បន្ថយការជ្រាបចេញ និងមានភាពធន់ខ្ពស់ ដែលល្អឥតខ្ចោះ សម្រាប់ការសាងសង់ផ្លូវក្រោមដី។
៣) បេតុងឆាប់កករឹងខ្លាំង កករឹងលឿនជាងបេតុងធម្មតា និងមានការស្រកតិចតួច។ ជាមួយនឹង ការប្រតិកម្មអាល់កាលី ស៊ីលីកា តិចជាងមុន។
៤) បេតុងធន់នឹងទឹកហាប់ណែន មិនជ្រាបទឹក ហើយលទ្ធភាពជ្រាបទឹក ទាបជាងមុនច្រើនដង បើធៀបជាមួយបេតុងធម្មតា។
ជាពិសេស អេសស៊ីជី ក៏បានពិចារណា លើលក្ខណៈបច្ចេកទេសផ្សេងទៀត ដើម្បីធានា ដល់អាយុកាល របស់គ្រោងសំណង់ ដូចជាការប្រើប្រាស់ ដូចជាការប្រើប្រាស់ លក្ខណវិនិច្ឆ័យ ប្រតិកម្ម សារធាតុអាល់កាលី សម្រាប់ ធន់របស់បេតុង ទប់ស្កាត់ការទ្រុឌទ្រោម និងភាពសមស្របសម្រាប់ ការប្រើប្រាស់៕





Post a Comment